រឿងដ៏គួរឱ្យចាប់អារម្មណ៍នៃប្រទេសទាំង ៨នេះ ដែលលោកអ្នកមិនធ្លាប់ដឹង - TrueID

រឿងដ៏គួរឱ្យចាប់អារម្មណ៍នៃប្រទេសទាំង ៨នេះ ដែលលោកអ្នកមិនធ្លាប់ដឹង

April 3, 2021

បរទេស៖ នៅពេលនិយាយដល់ពិភពលោកទាំងមូល លោកអ្នកអាចនឹងគិតថា លោកអ្នកជាប្រជាជនសាកល ប៉ុន្ដែមានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលសូម្បីតែអ្នកក៏មិនធ្លាប់ដឹង ខណៈពេលនិយាយដល់លក្ខណៈពិសេសប្លែកប្រទេសផ្សេងៗ។ ថ្ងៃនេះ ខ្មែរឡូត សូមលើយក រឿងរាវដ៏គួរឱ្យចាប់អារម្មណ៍នៃប្រទេសទាំង ១០នេះ មកបង្ហាញឱ្យប្រិយមិត្តអ្នកអានបានដឹង៖

១. ប្រទេសនីហ្សេ គឺជាប្រទេសដែលមានប្រជាជនក្មេងៗជាងគេបំផុតនៅលើពិភពលោកដោយពាក់កណ្តាលនៃប្រជាជននីហ្សេមានអាយុ ១៤ ឆ្នាំឬក៏ក្មេងជាងនេះ ហើយអាយុជាមធ្យមគឺ ១៥ឆ្នាំ។

រូបតំណាង
រូបតំណាង

២. ប្រទេសកាណាដា គឺជាប្រទេសដែលមានបឹងច្រើនជាងគេបំផុតនៅលើពិភពលោកដោយប្រទេសនេះកាន់ក្ដាប់ប្រមាណជា ៦០ភាគរយនៃបឹងទាំងអស់នៅលើពិភពលោក។

រូបតំណាង
រូបតំណាង

៣. អារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសធំជាងគេ​ ដែលគ្មានសូម្បីទន្លេ។

រូបតំណាង
រូបតំណាង

៤. ប្រទេសស៊ូរីណាម គឺជាប្រទេសដែលគ្របដណ្ដប់ដោយព្រៃឈើច្រើនជាគេបំផុតនៅលើពិភពលោក។

រូបតំណាង
រូបតំណាង

៥. ប្រទេសរុស្ស៊ី គឺជាប្រទេសដែលមានរថក្រោះច្រើនជាងគេបំផុតក្នុងជួរកងទ័ពនៅលើពិភពលោក ដោយមានចំនួនជាង ២ ម៉ឺនគ្រឿង។

រូបតំណាង
រូបតំណាង

៦. ប្រទេសសឹង្ហបុរី គឺជាប្រទេស  ដែលគ្មានកសិដ្ឋាន។

រូបតំណាង
រូបតំណាង

៧. ឥណ្ឌា គឺជាប្រទេសដែលមានពហុកីឡាដ្ឋាន​គ្រីឃីត អន្តរជាតិច្រើនជាងគេបំផុត ដោយមានចំនួនសរុប៥៤កន្លែង គិតត្រឹមដំណាច់ឆ្នាំ ២០១៨។

រូបតំណាង
រូបតំណាង

៨. ប៉ាពួនូវែលគីនេ គឺជាប្រទេសដែលមានភាសាចម្រុះច្រើនជាងគេបំផុតដោយមានភាសានិយាយជាង ៨៤០ភាសា។

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...