បរទេស៖ ស្ត្រីម្នាក់ បានរកឃើញរូបចម្លាក់រ៉ូម៉ាំងបុរាណអាយុកាល២,០០០ឆ្នាំ ដែលមិនអាចកាត់ថ្លៃបាននិងសម្រេចចិត្តទិញដោយមិនមានការស្ទាក់ស្ទើរ កាលពីឆ្នាំ២០១៨ ក្នុងតម្លៃត្រឹមតែ៣៥ដុល្លារអាមេរិកប៉ុណ្ណោះពីហាងលក់ទំនិញមួយកន្លែងនៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក។
ជាក់ស្ដែង អ្នកស្រី Laura Young មានអាជីពជាអ្នកលក់វត្ថុបុរាណ បានគិតថា នៅពេលត្រូវពន្លឺថ្ងៃរូបចម្លាក់នេះ ហាក់បីដូចជាមានអ្វីពិសេសអីចឹង ដែលឆ.ក់.យកបេះដូងគាត់តែម្ដង។ ហើយវាមានទម្ងន់ប្រមាណ២៣.៥គីឡូក្រាមនិងបានបាត់ចេញពីប្រទេសអាល្លឺម៉ង់ តាំងពីក្រោយ.ស.ង្គ្រា.ម.លោកលើកទី២ម៉្លេះ។
តួយ៉ាង រូបចម្លាក់នេះ មានឈ្មោះថា Portrait of a Man និងបានដាក់តាំងបង្ហាញកាលពីថ្ងៃពុធកន្លងទៅនៅសារមន្ទីរ San Antonio ដែលជាកន្លែងវានឹងនៅរហូតដល់ខែឧសភា ឆ្នាំ២០២៣។ហើយវានឹង ធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញផងដែរ ក្រោយពីមានការបញ្ជាក់ថាវាជាវត្ថុបុរាណ ដែលបានបាត់បង់។
យ៉ាងណាមិញ ស្ត្រីខាងលើ មិនមានបញ្ហាចំពោះការយករូបចម្លាក់ចេញនាងឡើយ ដែលនាងជឿថា វាគួរតែត្រូវបានគេរកឃើញនិងយកទៅសិក្សាបន្ថែម។ ហើយរូបចម្លាក់បុរាណមួយផ្សេងទៀត ដែលមានអាយុកាលស្រដៀងនឹងរូបចម្លាក់នេះ ត្រូវបានលក់ក្នុងតម្លៃ៣០,០០០ដុល្លារអាមេរិក តាមរយៈការដេញថ្លៃតាមប្រព័ន្ធអ៊ីនធើណេត៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖