ជប៉ុន៖សួនកម្សាន្តមួយ បង្កើតឡើងតាមគំរូខ្សែភាពយន្ដជីវចលរបស់ក្រុមហ៊ុន Studio Ghibli ដែលល្បីល្បាញសម្រាប់ចំណងជើង“SpritedAway” និងឈ្នះពានរង្វាន់អូស្ការនឹងបើកដំណើរការក្នុងប្រទេសជប៉ុននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះហើយ។
ជាក់ស្ដែងសួនកម្សាន្តនេះមានឈ្មោះហៅថា “Ghibli Park” ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងអន្ទះសារជាលើកដំបូងក្នុងឆ្នាំ២០១៧ពីសំណាក់មហាជនជាអ្នកគាំទ្រខ្សែភាពយន្ដជីវចល “My Neighbor Totoro” ផ្ទាល់តែម្ដង។ហើយឯកសារមួយបានបង្ហាញថា បច្ចុប្បន្ននេះ ទីតាំងសួនកម្សាន្តកំពុងត្រូវបានសាងសង់ឡើងក្នុងតំបន់ដ៏ធំ Aichi ដែលមានចម្ងាយ២៥០គីឡូម៉ែត្រភាគខាងលិចទីក្រុងតូក្យូ ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន៣៤ពាន់លានយេន (ប្រមាណ២៩៥លានដុល្លារអាមេរិក)។
យ៉ាងណាមិញ សួនកម្សាន្តនេះនឹងត្រូវបានបែងចែកចេញជាប្រាំតំបន់ផ្សេងៗគ្នា ដោយតំបន់ចំនួនបី នឹងបើកដំណើរការជាមុនសិននិងពីរតំបន់ចុងក្រោយទៀត នឹងបើកដំណើរការឆ្នាំក្រោយ ប៉ុន្ដែកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖