ឡូយម៉្លេះ! រ៉ូបូតរូបរាងដូចពស់ នឹងអាចប្រើសម្រាប់ ជួយក្រុម.ស.ង្គ្រោះ.ក្នុងបេសកកម្ម (មានវីដេអូ) - TrueID

ឡូយម៉្លេះ! រ៉ូបូតរូបរាងដូចពស់ នឹងអាចប្រើសម្រាប់ ជួយក្រុម.ស.ង្គ្រោះ.ក្នុងបេសកកម្ម (មានវីដេអូ)

July 14, 2022

ជប៉ុន៖ រ៉ូបូតមួយគ្រឿង ដែលមានរូបរាងដូចជាសត្វពស់កំពុងវារ អាចឡើងលើកាំជណ្ដើរ រុករកតាមកន្លែងចង្អៀតនិងថែមទាំងអាចម៉ាស្សារាងកាយរបស់មនុស្សបានទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រ៉ូបូតនេះ ត្រូវបានបង្កើតឡើង ពីក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោក Motoyasu Tanaka នៅសកលវិទ្យាល័យ Electro-Communications ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ហើយវាមានប្រវែង១.៧ម៉ែត្រ និងបំពាក់ដោយឧបករណ៍ចាប់សញ្ញា ដែលអាចដឹងថាកង់នីមួយៗ នៅលើជំហានឬព្យួរនៅទីទួលខាងលើផងដែរ។

តួយ៉ាង តាមរយៈការភ្ជាប់ឧបករណ៍បន្ថែម វាក៏អាចអនុវត្តការងារដូចជាបិទវ៉ាល់ទឹក និងបច្ចុប្បន្ន កំពុងធ្វើការស្រាវជ្រាវបន្ថែមដើម្បីប្រើប្រាស់សម្រាប់ជួយក្រុមអ្នក.ស.ង្គ្រោះ ក្នុងអំឡុងពេលបំពេញបេសកកម្មជួយ.ស.ង្គ្រោះ.គ្រោះ.ម.ហ.ន្ត.រាយ ព្រោះមានទីកន្លែងខ្លះ.គ្រោះ.ថ្នា.ក់ខ្លាំងដល់មនុស្សមិនអាចចូលទៅបាន ដូច្នេះអាចប្រើវាចូលទៅជំនួស ក្នុងការស្វែងរកអ្នក.បា.ត់.ខ្លួន ឬស្ទាបស្ទង់ និងពិនិត្យមើលស្ថានភាពជាមុនសិនជាដើម។

យ៉ាងណាមិញ ខាងក្រុមស្រាវជ្រាវ នឹងធ្វើកែលម្អបន្ថែមទៀត ដែលជាពិសេស ការពារវាពីការជាប់គាំងកង់វិលឬតួខ្លួនតែម្ដង នៅតាមកន្លែងចង្អៀត និងខ្សែភ្លើង ខណៈមានបំណងដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ៕

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...