ឥណ្ឌា៖ កាលពីចុងសប្ដាហ៍មុនកន្លងទៅថ្មីៗនេះ បុរសម្នាក់ មកពីភូមិ Napur ក្នុងរដ្ឋBihar នៃប្រទេសឥណ្ឌា បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីរូបគាត់ផ្ទាល់ បានរៀបការជាមួយដៃគូស្នេហាចំនួន៣នាក់អាយុចន្លោះពី៣០ដល់៣៥ឆ្នាំក្នុងពេលតែមួយ ខណៈមានកូនៗ ចូលរួមអបអរសាទរ ព្រមទាំងសាច់ញាតិ និងអ្នកភូមិ។
ជាក់ស្ដែង បុរសជាកុលសម្ព័ន្ធរូបនេះ មានអាយុ៤២ឆ្នាំ និងឈ្មោះថា Mauryaបានភ្ជាប់ពាក្យជាមួយនឹងដៃគូដំបូងរបស់គាត់ក្នុងឆ្នាំ២០០៣និងរួមរស់ជាមួយនឹងដៃគូ២នាក់ទៀត អស់រយៈពេលជាង១៥ឆ្នាំមកហើយ។ ហើយអ្នកទាំង៤បានប្រើប្រាស់ជីវិតរួមគ្នាយ៉ាងចុះសម្រុង រហូតមកទល់សព្វថ្ងៃនេះ មានកូនចំនួន៦នាក់ផងដែរ។ចំណែកពិធីមង្គលការវិញ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ តាមទំនៀមទម្លាប់ប្រពៃណីរបស់កុលសម្ព័ន្ធ។
យ៉ាងណាមិញ ចំពោះពិធីមង្គលការតាមទំនៀមទម្លាប់នៃកុលសម្ព័ន្ធពិតជាចាំបាច់ណាស់សម្រាប់ការទទួលយកពីសង្គម និងមានសិទ្ធិចូលរួមក្នុងពិធីបុណ្យសាសនានិងបុណ្យផ្សេងៗទៀតរបស់សហគមន៍។ ហើយដូច្នេះ បុរសខាងលើ ព្រមទាំងប្រពន្ធ៣នាក់ នឹងមិនត្រូវបានហាមឃាត់ឲ្យចូលរួមដូចកាលពីមុនទេ៕
ប្រភព: ndtv / timesofindia
សូមទស្សនារូបភាពខាងក្រោម៖