អ្នកជំនាញចេញបកស្រាយ ពីបាតុភូតពន្លឺរន្ទះពណ៌ខៀវដ៏ចម្លែក រត់ឆ្វាចពេញផ្ទៃមេឃ ចំពេលមានគ្រោះរញ្ជួយដី នៅមិកស៊ិកូ - TrueID

អ្នកជំនាញចេញបកស្រាយ ពីបាតុភូតពន្លឺរន្ទះពណ៌ខៀវដ៏ចម្លែក រត់ឆ្វាចពេញផ្ទៃមេឃ ចំពេលមានគ្រោះរញ្ជួយដី នៅមិកស៊ិកូ

September 10, 2021

មិកស៊ិក៖ ជនជាតិម៉ិកស៊ិកបានចែករំលែកវីដេអូនៃពន្លឺពណ៌ខៀវដ៏ចម្លែក ដែលត្រូវបានគេមើលឃើញពាសពេញផ្ទៃមេឃ ខណៈពេលដែលការរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារ មកលើទីក្រុង Acapulco កាលពីថ្ងៃពុធ។ គ្រោះរញ្ជួយដីកម្រិត៧.០រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោចណាស់មួយនាក់ ហើយអាគារជាច្រើនត្រូវបានខូចខាត និងផ្ទាំងថ្មបានរអិលធ្លាក់ បាំងលើផ្លូវហាយវ៉េដ៏ធំមួយ។

ការរញ្ជួយដីនេះអាចទទួលអារម្មណ៍ទៅដល់ទីក្រុងម៉ិកស៊ិកដែលមានចម្ងាយប្រហែល៣២១គីឡូម៉ែត្រ ហើយមានរយៈពេលជិតមួយនាទី។ ប្រជាជនក្នុងតំបន់បានរត់គេចខ្លួន នៅតាមដងផ្លូវ ខណៈអាគារបានយោលរង្គើ ផ្លូវដើរញ័រដូចទឹករលក និងពន្លឺភ្លើងពណ៌ខៀវបានលេចឡើងនៅលើផ្ទៃមេឃ។

រូបវិទូ Troy Shinbrot មកពីសាកលវិទ្យាល័យ Rutgers University បាននិយាយថា កុំបារម្ភអី ភ្លើងពណ៌ខៀវនេះមិនមែនជាសញ្ញាបង្ហាញថាពិភពលោកនឹងឈានដល់ទីបញ្ចប់នោះទេ។ លោក Shinbrot និយាយថា៖ «ប្រសិនបើវាកើតឡើងមែន នោះថ្ងៃអវសានរបស់ពិភពលោកគួរតែកើតមានរាប់ពាន់ឆ្នាំមុនមកម្ល៉េះ នៅពេលដែលបាតុភូតនេះត្រូវបានគេរកឃើញដំបូង។»

លោក Shinbrot បានបន្ថែមទៀតថា បាតុភូតនេះត្រូវបានគេហៅថាពន្លឺគ្រោះរញ្ជួយដី ដែលត្រូវបានគេកត់ត្រាជាប្រវត្តិសាស្ត្រ និងកើតឡើងជារឿយៗ។ អ្នកវិទ្យាសាស្ត្រខ្លះជឿថា ការរញ្ជួយនៃពន្លឺគឺកើតឡើងដោយសារការកកិតនៃថ្មនៅជិតសម្បកផែនដី ដែលបញ្ចេញថាមពលទៅក្នុងបរិយាកាស។ ផ្លេកបន្ទោរត្រូវបានកើតឡើង នៅជិតផ្ទៃផែនដី៕

រូបភាព
រូបភាព
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...