នាយកសាលានៅចិនម្នាក់ សុខចិត្តបរិភោគអាហារសល់ពីសិស្ស ដោយសារមូលហេតុទាំងនេះ - TrueID

នាយកសាលានៅចិនម្នាក់ សុខចិត្តបរិភោគអាហារសល់ពីសិស្ស ដោយសារមូលហេតុទាំងនេះ

September 10, 2021

ចិន៖ នាយកសាលាឯកជនមួយកន្លែងក្នុងទីក្រុង Qiyang នៃខេត្តហ៊ូណានបានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង នៅលើបណ្ដាញអ៊ីនធឺណេតកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីមានវីដេអូឃ្លីបមួយ បានបង្ហាញឲ្យឃើញថាគាត់កំពុងបរិភោគអាហារសល់ពីសិស្សានុសិស្ស។ ហើយចំពោះសកម្មភាពបែបនេះបានធ្វើឲ្យមហាជនកោតសរសើរ និងអ្នកខ្លះទៀត បានបញ្ចេញមតិដោយលើកឡើងថាវានឹងបង្កហានិភ័យដល់សុខភាពផងដែរ។

លោកនាយក Wang Yongxin អាយុ៥៨ឆ្នាំបានប្រាប់សារព័ត៌មានឲ្យដឹងថា ចាប់តាំងពីសប្ដាហ៍មុនម៉្លេះ គាត់បានបរិភោគអាហារទាំងបីពេលរបស់គាត់ដែលនៅសល់ពីសិស្សហើយម៉ោងអាហារថ្ងៃត្រង់វិញ គាត់បានបរិភោគអាហារសល់ពីសិស្សចំនួនពី៦ ទៅ៧នាក់ឯណោះ។ មូលហេតុដែលគាត់ធ្វើបែបនេះគឺដោយសារតែចង់ឲ្យសិស្សទាំងអស់យល់ឃើញថា ការខ្ជះខ្ជាយអាហារជារឿងមិនត្រឹមត្រូវ ហើយសិស្សមួយចំនួននៅពេលបានឃើញគាត់ទទួលទានបែបនេះពួកគេក៏បានព្យាយាមបរិភោគឲ្យអស់ពីចានផងដែរ។

ទន្ទឹមនឹងនេះដែរ វាបានជួយឲ្យគេដឹងថាតើបរិមាណអាហារប៉ុន្មានដែលត្រូវចម្អិនសម្រាប់សិស្សទាំងអស់ ដូច្នេះលើកក្រោយៗនឹងមិនខ្ជះខ្ជាយអាហារទៀតឡើយ។ បើទោះជាយ៉ាងណាក៏ដោយក៏គាត់មិនភ័យខ្លាចប៉ះពាល់សុខភាពទេ ដែលគាត់បានគិតថាសិស្សទាំងអស់ប្រៀបដូចជាកូនៗរបស់គាត់ហើយគ្រូៗដទៃទៀតក៏បរិភោគចេញពីផ្ទះបាយក្នុងសាលាតែមួយផងដែរ។

តួយ៉ាង រដ្ឋភិបាលកណ្ដាលរបស់ប្រទេសចិនបានផ្ដោតលើការកាត់បន្ថយកាកសំណល់ម្ហូបអាហារក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលគូសបញ្ជាក់ដោយច្បាប់និងបានអនុម័តកាលពីខែមេសា ហើយនឹងធ្វើការផាកពិន័យភោជនីយដ្ឋានណារួមទាំងខាងផ្គត់ផ្គង់ចំពោះអាហាររបស់ពួកគេដែលនៅសល់ផងដែរ៕

ប្រភព: scmp.com

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...