បុរសដែលចាក់សាក់ស្ទើរតែពេញខ្លួន បង្ហាញរូបថតកាលពីមិនទាន់សាក់ខ្លាំងបែបនេះ - TrueID

បុរសដែលចាក់សាក់ស្ទើរតែពេញខ្លួន បង្ហាញរូបថតកាលពីមិនទាន់សាក់ខ្លាំងបែបនេះ

September 13, 2021

បរទេស៖ បុរសម្នាក់ឈ្មោះថា Remy ត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តសាក់ដ៏ងប់ងល់បំផុតដែលគាត់បានចាក់សាក់ស្ទើរតែពេញដងខ្លួន ដោយទុកតែកន្លែងខ្លះបន្ដិចនិងលើផ្ទៃមុខប៉ុណ្ណោះ។ ហើយក្រោយពីចាក់សាក់ គាត់បានបន្ថែមនូវការចោះក្រវិលថ្ពាល់ច្រមុះ ក្រោមបបូរមាត់ លើបបូរមាត់ និងត្រចៀកជាច្រើនរន្ធផងដែរ។

ទន្ទឹមនឹងនេះ គាត់មិនបានចាំទេថាតើចាប់តាំងពីចាក់សាក់ដំបូងមកទល់បច្ចុប្បន្ននេះ គាត់ចំណាយប្រាក់អស់ប៉ុន្មានឡើយ តែបើតាមមើលទៅគឺវាមិនតិចទេ។ យ៉ាងណាមិញកាលពីថ្មីៗនេះ គាត់បានបង្ហោះរូបថតមួយសន្លឹក ដែលថតក្នុងឆ្នាំ២០០៥ និងបង្ហាញឲ្យឃើញថាគាត់មានមុខមាត់យ៉ាងខុសប្លែក និងមិនមានស្នាមសាក់ច្រើនដូចបច្ចុប្បន្ននេះទេតែការចោះក្រវិលវិញមិនធម្មតាឡើយ។

បើទោះជាយ៉ាងណាក៏ដោយ គាត់មិនបញ្ឈប់ការចាក់សាក់ទេដែលនឹងបន្ដសាក់ថែមទៀត និងមានរូបសាក់កាន់តែខ្លាំង និងប្លែកៗជាងនេះផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...