ឡូយរបស់គេ! ចំណាយលុយខ្ទង់ម៉ឺនដុល្លារ ជប់លៀងឲ្យសុនខ (មានវីដេអូ) - TrueID

ឡូយរបស់គេ! ចំណាយលុយខ្ទង់ម៉ឺនដុល្លារ ជប់លៀងឲ្យសុនខ (មានវីដេអូ)

December 14, 2022

អាមេរិក៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅនេះ បុរសជាតារាកំប្លែងជនជាតិអាមេរិកម្នាក់បានប្រារព្ធពិធីជប់លៀងមួយឈ្មោះថា quinceañera សម្រាប់សុនខជាទីស្រលាញ់របស់គាត់ដោយចំណាយអស់ទឹកប្រាក់ប្រមាណ១០០,០០០ដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្តរជាតិ Daily នៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២២។

ជាក់ស្ដែង លោក Iglesias ឬត្រូវបានគេហៅថា Fluffy និងមានអាយុ៤៦ឆ្នាំបានចែករំលែកវីដេអូឃ្លីប ដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពនៃពិធីជប់លៀងទៅលើបណ្ដាញសង្គមអ៊ីស្ដារក្រាម រួមទាំងតិកតុក ខណៈសុនខរបស់គាត់ឈ្មោះថា Risa បានស្ថិតក្នុងរទេះរុញដ៏ស្រស់ស្អាត។ហើយគាត់បានអញ្ជើញភ្ញៀវចំនួនជាង៣០០នាក់ឲ្យចូលរួមនិងអនុញ្ញាតឲ្យនាំយកសុនខរបស់ពួកគេមកជាមួយផងដែរ។

តួយ៉ាង ក្នុងពិធីពោរពេញទៅដោយភាពសប្បាយរីករាយ រួមបញ្ជូលជាមួយនឹងតន្ត្រីឌីជេ អ្នករាំ ក្រុមសម្ដែង និងសកម្មភាពប្លែកៗផ្សេងទៀត។ ហើយចំពោះសុនខ Risa ផ្ទាល់ បានផ្លាស់ប្ដូររ៉ូបចំនួន៣ដែលជាការច្នៃម៉ូតដោយ Marybel Pineda

យ៉ាងណាមិញ ពិធី quinceañeraគឺជាខួបកំណើតគម្រប់អាយុ១៥ឆ្នាំសម្រាប់ក្មេងស្រីជំទង់ ប៉ុន្ដែលោក Iglesias បានប្រារព្ធធ្វើឡើងសម្រាប់សុនខប្រភេទពូជ Chihuahua របស់គាត់ ដែលមានអាយុប្រហែល១៦ឆ្នាំ ទៅ១៧ឆ្នាំតែម្ដង។ហើយគាត់មិនមានការសោកស្ដាយ ក្នុងការប្រារព្ធពិធីដ៏សប្បាយរីករាយនេះឡើយ៕

ប្រភព:Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...