អង់គ្លេស៖ ស្ត្រីចំណាស់ម្នាក់អាយុ៧៨ឆ្នាំមកពីតំបន់ Walkergate នៃប្រទេសអង់គ្លេសបានជ្រុះសក់សឹងតែពាក់កណ្ដាលក្បាល បានសប្បាយចិត្តជាខ្លាំងរហូតដល់ចង់ស្រក់ទឹកភ្នែកទប់មិនជាប់ ក្រោយពីបានឃើញក្បាលរបស់គាត់មានសក់ច្រើនម្ដងទៀតនិងធ្វើឲ្យគាត់មើលទៅក្មេងជាងមុនផងដែរ។
អ្នកស្រី Brenda Vickers បានជ្រុះសក់ម្ដងបន្ដិចៗជារើយៗ ដោយសារតែជំងឺ Coeliac ហើយកាលពីថ្មីៗនេះអ្នកស្រីទទួលបានការបិតសក់ដោយឥតគិតថ្លៃពីជាងកាត់សក់ម្នាក់ដោយតម្លៃសក់មនុស្សពិតចំនួន៣៥០ផោន (ប្រមាណ៤៧៧ដុល្លារអាមេរិក)។ ជាក់ស្ដែង ជុំវិញសកម្មភាពនៃភាពសប្បាយរីករាយរបស់គាត់ត្រូវបានថតឡើងនិងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម Tik Tok ដោយទទលបានអ្នកចុចចូលទស្សនាជាង១លានដងឯណោះ។
យ៉ាងណាមិញ ក្រោយពីផ្លាស់ប្ដូរពីក្បាលទំពែកមកមានសក់វិញបានធ្វើឲ្យអ្នកស្រីមានទំនុកចិត្តខ្លាំងឡើងវិញនិងមិនចាំបាច់មានភាពខ្មាស់អៀនរាល់ពេលចេញទៅខាងក្រៅម្ដងៗទេ។ហើយសូម្បីតែស្វាមីរបស់អ្នកស្រីក៏សប្បាយចិត្តនិងពេញចិត្តចំពោះការផ្លាស់ប្ដូរនេះដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖