បរទេស៖ អតីតយុទ្ធជន.ស.ង្គ្រា.ម.កូរ៉េម្នាក់ សព្វថ្ងៃអាយុ៩១ឆ្នាំបានចំណាយពេលស្វែងរកគូស្នេហ៍របស់គាត់ម្នាក់ អស់រយៈពេល៧០ឆ្នាំដែលគាត់បានចាកចោលក្នុងប្រទេសជប៉ុន តែទីបំផុតគាត់បានជួបគ្នាម្ដងទៀតយ៉ាងរំជួលចិត្តកាលពីសប្ដាហ៍មុននេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតា Duane Mann ជាទាហានជើងចាស់នៃកងទ័ពជើងទឹករបស់.ស.ង្គ្រា.ម.កូរ៉េ បានជួបគូស្នេហ៍របស់គាត់ជាលើកដំបូងក្នុងឆ្នាំ១៩៥៣ ដែលមានឈ្មោះថា PeggyYamaguchi ខណៈពេលគាត់កំពុងឈរជើងនៅប្រទេសជប៉ុនពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៥៤។ ហើយលុះពេលទំនេរ គាត់មានការងារមួយទៀត ដែលជាជាងជួសជុលម៉ាស៊ីន នៅក្លិបកម្សាន្តមួយកន្លែងដែលគូស្នេហ៍របស់គាត់បម្រើការងារជាអ្នកមើលថែមួក អាវក្រៅ ឬរបស់ផ្សេងៗទៀតរបស់ភ្ញៀវ។
តួយ៉ាង អ្នកទាំងពីរបានជួបគ្នា និងចាប់ផ្ដើមមានទំនាក់ទំនងស្នេហារហូតដល់មានគម្រោងរៀបការតែលោកតាផ្ទាល់បានរំសាយវិញ និងត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ មុនពេលកំណត់ពីរខែ។ហើយពេលទៅដល់សហរដ្ឋអាមេរិក គាត់បានដឹងថាឪពុករបស់គាត់ បានយកប្រាក់ដែលគាត់ខំសន្សំចាយវាយអស់និងជាមូលហេតុធ្វើឲ្យគាត់មិនអាចនាំយកគូស្នេហ៍មករស់នៅជាមួយបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ គាត់និងគូស្នេហ៍តែងតែផ្ញើសំបុត្រឲ្យគ្នាទៅវិញទៅមក តែមិនយូរប៉ុន្មាន គាត់ក៏មិនបានទទួលសំបុត្រពីគូស្នេហ៍ ដោយបាត់ដំណឹងសូន្យឈឹង និងក្រោយមកទើបដឹងថា ម្ដាយរបស់គាត់បាន.ដុ.ត.សំបុត្រចោល ព្រោះមិនចង់ឲ្យគាត់រៀបការជាមួយស្ត្រីជនជាតិជប៉ុន។
ជាក់ស្ដែង ការចាកចេញរបស់លោកតា បានកើតឡើងបន្ទាប់ពីគូស្នេហ៍របស់គាត់មានផ្ទៃពោះទៀតដែលធ្វើឲ្យគាត់ពិបាកចិត្តជាខ្លាំង និងមានអារម្មណ៍ថា ត្រូវជួបគូស្នេហ៍ឲ្យទាល់តែបាន ដោយមិនមានបំណងចង់បោះបង់ចោលគូស្នេហ៍ទេ។ហើយច្រើនឆ្នាំកន្លងមក ជុំវិញរឿងរ៉ាវនៃជិវិតស្នេហារបស់គាត់ ត្រូវបានលេចឮ និងល្បីល្បាញរហូតដល់ប្រទេសជប៉ុនដែលជាលទ្ធផលធ្វើឲ្យកូនប្រុសរបស់គាត់ និងកូនប្រុសរបស់គូស្នេហ៍ ស្រាវជ្រាវរកគ្នាឃើញតែម្ដង។
យ៉ាងណាមិញ នៅពេលជួបមុខគ្នា លោកតាបាននិយាយទៅកាន់គូស្នេហ៍របស់គាត់ថា៖
ឮដូច្នេះ គូស្នេហ៍របស់គាត់បានតបទៅវិញថា៖
ប្រភព: Yahoo
សូមទស្សនារូបភាពខាងក្រោម៖