បរទេស៖ កាលពីថ្មីៗនេះ ស្បែកជើងមួយគូរបស់លោក Steav Jobs ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនApple ក្នុងឆ្នាំ១៩៧៦ បានដាក់ដេញថ្លៃ និងលក់បានតម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិកឯណោះ។
ជាក់ស្ដែង ស្បែកជើងពណ៌ត្នោតមួយគូនេះ ជាប្រភេទម៉ាក Birkenstocks និងមានដានជើងរបស់លោកSteav Jobs ផ្ទាល់តែម្ដងបន្ទាប់ពីគាត់បានពាក់វាអស់រយៈពេលជាច្រើនឆ្នាំ ដែលវាមានអាយុកាលតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ម៉្លេះ។ហើយដំបូងឡើយ វាត្រូវបានគេរំពឹងថា នឹងអាចបានតម្លៃត្រឹមតែ៦០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែតម្លៃចុងក្រោយក្នុងការដេញថ្លៃ បានចំនួនដល់ទៅ២១៨,៧៥០ដុល្លារអាមេរិក។
យ៉ាងណាមិញ លោក Steav Jobs បានទទួល.ម.រ.ណ.ភា.ព.បាត់ទៅហើយ កាលពីក្នុងឆ្នាំ២០១១ ដោយសារ.ម.ហា.រី.ក.លំពែង។ ចំណែកអ្នកដេញថ្លៃបានស្បែកជើងខាងលើមិនត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ៕
ប្រភព: apnews
សូមទស្សនារូបភាពខាងក្រោម៖