អ្នកជំងឺកូវីដច្រើនពេក! បុគ្គលិកសុខាភិបាលរូបនេះ រាំរបាំបាឡេរំសាយអារម្មណ៍ក្នុងមន្ទីរពេទ្យ (មានវីដេអូ) - TrueID

អ្នកជំងឺកូវីដច្រើនពេក! បុគ្គលិកសុខាភិបាលរូបនេះ រាំរបាំបាឡេរំសាយអារម្មណ៍ក្នុងមន្ទីរពេទ្យ (មានវីដេអូ)

September 2, 2021

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះខាងមន្ទីរពេទ្យ TheUniversity of Utah បានចែករំលែកនូវវីដេអូឃ្លីបខ្លីមួយដែលបង្ហាញឲ្យឃើញពី បុគ្គលិកសុខាភិបាលម្នាក់ បានដោះស្បែកជើងចោល និងចាប់ផ្ដើមរាំរបាំបាឡេយ៉ាងរស់រវើក នៅកន្លែងរង់ចាំក្នុងមន្ទីរពេទ្យ។ហើយទន្ទឹមនឹងនេះដែរ វីដេអូឃ្លីបក៏ទទួលបានចាប់អារម្មណ៍និងមានអ្នកចុចចូលទស្សនាយ៉ាងច្រើនផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិកសុខាភិបាលរូបនេះមានឈ្មោះថា TevaMartinson ហើយជំនាញនៃការរាំរបស់គាត់ បានធ្វើឲ្យគេភ្ញាក់ផ្អើលនិងមានចម្ងល់ថា តើគាត់ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលជំនាញពីមុនឬយ៉ាងណា ទាំងដែលតាមពិតទៅ គាត់ក៏ជាអ្នករាំរបាំបាឡេមួយរូបដែរ។តួយ៉ាងនៅពេលដែលគាត់ចាប់ផ្ដើមរាំ ក៏មានអ្នកស្ម័គ្រចិត្តម្នាក់ បានលេងព្យាណូឲ្យទៀតផងដែលជាភ្លេងបទចម្រៀងមួយបទ កាលពីឆ្នាំ១៩៧៧។

យ៉ាងណាមិញ មកទល់ពេលនេះ ក្នុងរដ្ឋ Utah មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ចំនួនជាង៤៦៥,០០០នាក់និងករណីស្លាប់ចំនួន២,៦០០នាក់ហើយចំពោះការផ្ដល់វ៉ាក់សាំងមានចំនួន៣.៣៣លាន ដោយមានមនុស្សចំនួន១.៥២លាននាក់បានទទួលការចាក់ពេញលេញ ដែលជាអត្រា៤៧.៥ភាគរយនៃចំនួនប្រជាជន៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...