ទទួលការហៅជិះឡានជាមួយបុរសប្លែកមុខ ធ្វើឲ្យជីវិតរបស់មនុស្សស្រីម្នាក់នេះ ផ្លាស់ប្ដូររៀងរហូត - TrueID

ទទួលការហៅជិះឡានជាមួយបុរសប្លែកមុខ ធ្វើឲ្យជីវិតរបស់មនុស្សស្រីម្នាក់នេះ ផ្លាស់ប្ដូររៀងរហូត

December 8, 2022

បរទេស៖ នាង Mary Vincent មានអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះក្នុងឆ្នាំ១៩៧៨នៅពេលនាងបានជួបប្រទះនូវហេតុការណ៍ដ៏.រ.ន្ធ.ត់ ពីបុរសវ័យចំណាស់ម្នាក់ដែលដំបូងឡើយ នាងបានគិតបានជាមនុស្សល្អសម្រាប់នាង។

ជាក់ស្ដែង នាង Mary បានធំលូតលាស់ឡើងក្នុងទីក្រុង Las Vegas របស់រដ្ឋ Nevada នៃសហរដ្ឋអាមេរិកប៉ុន្ដែនាងបានសម្រេចចិត្តរត់ចេញពីផ្ទះ ខណៈនាងមានអាយុ១៥ឆ្នាំដើម្បីផ្លាស់ទៅរស់នៅជាមួយមិត្តប្រុសរបស់នាងនៅឯរដ្ឋ California។ មិនយូរប៉ុន្មានផង មិត្តប្រុសរបស់នាងត្រូវបាន.ចា.ប់.ខ្លួ.ន បន្ទាប់ពី.រំ.លោ.ភ.ក្មេងស្រីជំទង់ម្នាក់ ដូច្នេះនាងក៏ត្រូវបាននៅតែម្នាក់ឯង។

លុះមកដល់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ១៩៧៨ នាង Mary បានស្នើសុំការធ្វើដំណើរក្នុងរថយន្ដជាមួយអ្នកដំណើរដទៃតាមដងផ្លូវដោយមិនចាំបាច់ចំណាយប្រាក់ ដើម្បីនាងអាចឆ្ពោះទៅកាន់ទីក្រុង Corona ក្នុងរដ្ឋ California ដែលជាកន្លែងលោកតារបស់នាងរស់នៅ។ជាលទ្ធផល នាងទទួលបានការហៅចូលរថយន្ដ ពីបុរសប្លែកមុខម្នាក់អាយុ៥០ឆ្នាំ និងមានឈ្មោះថាLawrence Singleton។ ហើយនាងក៏បានចូលក្នុងរថយន្ដដោយមិនបានគិតអ្វីច្រើនឡើយ ព្រោះបុរសរូបនេះ មើលទៅជាមនុស្សចាស់មានភាពរួសរាយនិងចិត្តល្អសម្រាប់នាងផងដែរ។

នាអំឡុងពេលកំពុងធ្វើដំណើរនាង Mary បានកណ្ដាស់ ដែលធ្វើឲ្យបុរសចំណាស់ Lawrenceយកដៃរបស់គាត់ ស្ទាប.ក.នាង និងសួរនាងថាតើឈឺមែនទេ។ ទន្ទឹមនឹងនេះ នាងបានគិតថាលោក Lawrence គ្រាន់តែមានចិត្តប៉ុណ្ណោះ និងបន្ទាប់មកទៀតនាងក៏បានលង់លក់ក្នុងដំណេកតែម្ដង។

នៅពេលនាង Mary ភ្ញាក់ដឹងខ្លួនឡើង នាងបានសង្កេតឃើញថា នាង និងលោក Lawrenceកំពុងធ្វើដំណើរលើផ្លូវខុស។ ហើយក្នុងរថយន្ដនាងបានឃើញមានវត្ថុមុតស្រួចមួយ និងចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួល។ហើយទោះបីជាយ៉ាងណាក៏ដោយ នាងបានប្រាប់លោក Lawrence ថាធ្វើដំណើរខុសផ្លូវនិងស្នើឲ្យលោកធ្វើដំណើរតាមផ្លូវត្រូវវិញ។

ចំណែកលោក Lawrence បានយល់ស្របថា គាត់បង្កឲ្យមានកំហុសពិតមែននិងប្រញាប់ប្រញាល់ធ្វើដំណើរតាមផ្លូវត្រូវវិញផងដែរ។

ក្រោយមកទៀត លោក Lawrence បានចតរថយន្ដនៅទីតាំងស្ងាត់មួយកន្លែងដើម្បីចូលបន្ទប់ទឹក។ ហើយនាង Mary បានចុះពីរថយន្ដដើម្បីបត់បែនដងខ្លួន និងឱនចងខ្សែស្បែកជើង។ បន្ទាប់មក លោក Lawrence បាន.វា.យ.ចំ.ក្បាលរបស់នាង ដែលធ្វើឲ្យនាង.ដួ.ល និង.អូ.ស.នាងចូលក្នុងរថយន្ដ ហើយ.ចា.ប់.រំ.លោ.ភនាង និងខ្សឹបប្រាប់នាងថា គាត់នឹង.ស.ម្លា.ប់.នាងចោលប្រសិនបើនាងហ៊ានស្រែក។

លោក Lawrence បាន.ច.ង.ដៃទាំងសងខាងរបស់នាង Mary ទៅក្រោយនិងបើករថយន្ដបន្ដទៅមុខទៀត។ មួយសន្ទុះក្រោយ លោក Lawrence បានឈប់រថយន្ដស្រាយចំណងវិញ និងបញ្ជាឲ្យនាង Mary ផឹកស្រាម៉្យាងពីដបជ័រដែលមិនស្គាល់ឈ្មោះ។ ហើយនៅពេលនាង Mary បានដឹងខ្លួនពីការរើរវាយបន្ដិចលោក Lawrence បានដាក់នាងឲ្យដេកលើគែមផ្លូវ។

ទន្ទឹមនឹងនេះនាង Mary បានអង្វរសុំការដោះលែងពីលោក Lawrenceដែលលោក Lawrence និយាយតបទៅនាងវិញថា៖

បន្ទាប់ពីនិយាយរួចលោក Lawrence បានយកពូថៅ ទៅ.កា.ប់.ដៃទាំងសងខាងរបស់នាង Maryយ៉ាង.ព្រៃ.ផ្សៃត្រឹមក្រោមកែងដៃ និងនិយាយដាក់នាងទៀតថា៖

លោក Lawrenceបានទាញនាង Mary ចូលទៅក្នុងបំពង់បេតុងមួយនិងទុកនាងចោលម្នាក់ឯង ខណៈនាងស្ទើរ.ស្លា.ប់.ស្ទើរ.រស់មុនពេលគាត់បើករថយន្ដចាកចេញទៅ។ ស្ថិតក្នុងសភាព.អា.ក្រា.ត.កា.យ ឈា.ម.ហូ.រ.ច្រើន និងស្មារតីមិននឹងនរ នាង Mary បានព្យាយាមដើរផង វារផងទៅកាន់ផ្លូវ Interstate 5 ដោយសង្ឃឹមថានឹងមាននរណាម្នាក់ជួយសង្គ្រោះនាង។

តួយ៉ាង នាង Mary បានប្រទះឃើញរថយន្ដមួយគ្រឿងតាមដងផ្លូវ និងស្នើសុំជំនួសប៉ុន្ដែម្ចាស់រថយន្ដមិនបានឈប់ឡើយ និងបើកចាកចេញពីនាងបាត់ទៅ។ ជាសំណាងល្អរថយន្ដទីពីរបានមកដល់ និងជួយសង្គ្រោះនាង ដោយនាំយកនាងទៅកាន់មន្ទីរពេទ្យភ្លាមៗ។

យ៉ាងណាមិញ នាង Mary ត្រូវបានជួយសង្គ្រោះជីវិត និងបំពាក់ដៃសិប្បនិម្មិត រួមទាំងបានទទួលការព្យាបាលផ្លូវចិត្តដោយយកចិត្តទុកដាក់ផងដែរ។ហើយទីបំផុត លោក Lawrence ត្រូវបាន.ចា.ប់.ខ្លួ.ន និងទទួល.ទោ.ស.នូវអ្វីដែលគាត់បានធ្វើលើនាងផងដែរ។

លោក Lawrenceត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ.ចា.ប់.រំ.លោ.ភ ចា.ប់.ជំ.រិ.ត និង.ប៉ុ.ន.ប៉.ង.ម.នុ.ស្ស.ឃា.ត។ ហើយគាត់បាន.ជា.ប់.ក្នុងពន្ធនាគាររយៈពេល៨ឆ្នាំប៉ុណ្ណោះនិងត្រូវបានដោះលែងវិញ ដោយសារតែចរិតរបស់គាត់ល្អ។ ចាប់តាំងពីពេលហ្នឹងមក នាង Maryមានអារម្មណ៍ភ័យ.ខ្លា.ច.ជាខ្លាំង ដោយសារតែលោក Lawrence ធ្លាប់បានខ្សឹបប្រាប់នាងក្នុងតុលាការថា៖

ចុងឆ្នាំ១៩៩០ លោក Lawrence បានផ្លាស់ទៅរស់នៅក្នុងរដ្ឋផ្លរីដា និងនៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ១៩៩៧ គាត់បានលួងលោមស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ.ម្នាក់.ឈ្មោះថា Roxanne Hayes ចូលក្នុងផ្ទះរបស់គាត់ និងបាន.ស.ម្លា.ប់.នាងដោយ.ហិ.ង្សា។

អ្នកជិតខាងបានឮសំឡេងស្រែកនិងបានរាយការណ៍ទៅកាន់ប៉ូលិសភ្លាមៗ ហើយនៅពេលប៉ូលិសមកដល់កន្លែងកើតហេតុ បានប្រទះឃើញ.សា.ក.ស.ព.ដេក.ស្លា.ប់.លើឥដ្ឋពោរពេញដោយ.ឈា.មនិងស្នាម.រ.បួ.ស.ពីការ.ចា.ក់។

ក្រោយពីដឹងដំណឹងពីការ.ចា.ប់.ខ្លួ.ន.លោក Lawrence នាង Maryបានហោះហើរពីរដ្ឋ California ទៅកាន់រដ្ឋផ្លរីដាដើម្បីជាចំណែកមួយក្នុងការជួយការពារក្ដីរបស់ស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ Roxanne។ នាង Mary បានរៀបរាប់ពីហេតុការណ៍ដ៏.រ.ន្ធ.ត់.របស់នាងឲ្យតុលាការដឹង និងស្នើសុំឲ្យតុលាការ.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.ដល់លោក Lawrenceចៀសវាងមានករណីផ្សេងទៀតនាថ្ងៃអនាគត។

នៅថ្ងៃទី១៤ ខែមេសា​ ឆ្នាំ១៩៩៨ លោក Lawrence ត្រូវបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត និងបានជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ដើម្បីរង់ចាំការ.ប្រ.ហា.រ.ជី.វិ.ត ប៉ុន្ដែគាត់បាន.ស្លា.ប់.ក្នុងអាយុ៧៤ឆ្នាំដោយសារ.ជំ.ងឺ.ម.ហា.រី.ក.នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០១ ខណៈគាត់ស្ថិតក្នុងជួរ.អ្ន.ក.ទោ.ស.ត្រូវ.ប្រ.ហា.រ.ជី.វិ.ត។ ចំណែកនាង Mary បានប្រើប្រាស់ជីវិតរស់នៅដោយគ្មានភាព.ភ័.យ.ខ្លា.ច.ទៀតឡើយប៉ុន្ដែនាងមិនមានដៃសម្រាប់ប្រើប្រាស់ដូចពីមុនទេនិងបានរៀបការមានកូនចំនួនពីរនាក់ ហើយក្រោយមក ក៏បានលែងលះជាមួយនឹងប្ដីផងដែរ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: allthatinteresting / wiki / ranker

សូមទស្សនារូបភាពខាងក្រោម៖

លោក Lawrence (cr to the owner)
លោក Lawrence (cr to the owner)
លោក Lawrence (cr to the owner)
លោក Lawrence (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
នាង Mary (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...