មិនយឺតពេលទេ! ទិញផ្ទះសម្រាប់ខ្លួនឯង ក្នុងអាយុ៨៦ឆ្នាំ - TrueID

មិនយឺតពេលទេ! ទិញផ្ទះសម្រាប់ខ្លួនឯង ក្នុងអាយុ៨៦ឆ្នាំ

November 17, 2022

វែល៖ លោកតាចូលនិវត្តន៍ម្នាក់បានក្លាយជាមនុស្សចាស់បំផុតរបស់ប្រទេសវែល ដែលគាត់បានទិញផ្ទះមួយខ្នងក្នុងអាយុ៨៦ឆ្នាំកាលពីថ្មីៗកន្លងទៅនេះ នៅតំបន់ Flintshire នៃប្រទេសវែល។

ជាក់ស្ដែង លោកតាEdward Simon Jones បានចំណាយពេលស្ទើរតែពេញមួយជីវិតរស់នៅលើកសិដ្ឋានរបស់គ្រួសារគាត់ មុនពេលផ្លាស់ទៅរស់នៅក្នុងមណ្ឌលថែទាំ MarleyfieldHouse ដែលជាកន្លែង គាត់បានចំណាយរយៈមួយឆ្នាំប៉ុណ្ណោះសម្រាប់ការរស់នៅ។ ទន្ទឹមនឹងនេះគាត់តែងតែចង់បានផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួនដូច្នេះគាត់ក៏សម្រេចចិត្តយកប្រាក់ដែលគាត់បានសន្សំទុកទាំងប៉ុន្មានទិញផ្ទះមួយខ្នងក្នុងតម្លៃ១៤៧,០០០ផោន (ប្រមាណ១៧៥,០៥៨ដុល្លារអាមេរិក)ខណៈគាត់បានគិតថា គាត់ចង់ចំណាយពេលវេលានៃជីវិតចុងក្រោយរបស់គាត់ រស់នៅក្នុងផ្ទះរបស់ខ្លួន។

យ៉ាងណាមិញចំពោះការចាកចេញពីមណ្ឌលថែទាំរបស់លោកតា Simon បានធ្វើឲ្យមនុស្សគ្រប់គ្នានឹករម្លឹកគាត់ជាខ្លាំងដោយសារតែអត្តចរិតដ៏ល្អរបស់គាត់។ហើយបើទោះបីជាគាត់ទើបនឹងទិញផ្ទះក្នុងអាយុដ៏ច្រើនក៏ដោយ ក៏គាត់មិនខ្វល់ដែរនិងគិតថាវាពិតជាមានតម្លៃណាស់ក្នុងការរង់ចាំ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

លោកតា
លោកតា
លោកតា
លោកតា
លោកតា
លោកតា
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...