នារីឥណ្ឌាដំបូងបង្អស់របស់ប្រទេស ប្រកាសរៀបការជាមួយខ្លួនឯង និងក្រេបទឹកឃ្មុំពីរសប្ដាហ៍ទៀត - TrueID

នារីឥណ្ឌាដំបូងបង្អស់របស់ប្រទេស ប្រកាសរៀបការជាមួយខ្លួនឯង និងក្រេបទឹកឃ្មុំពីរសប្ដាហ៍ទៀត

June 5, 2022

ឥណ្ឌា៖ នារីជនជាតិឥណ្ឌាម្នាក់ អាយុ២៤ឆ្នាំ បានក្លាយជាមនុស្សដំបូងបង្អស់របស់ប្រទេសដែលបានប្រកាសថា នាងនឹងរៀបការជាមួយខ្លួនឯង ក្រោមពាក្យថា Sologramy ប៉ុន្ដែអ្វីដែលអ្នករិះគន់បានបរិហារថាវាគ្រាន់តែជាការបង្កើតឡើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនប៉ុណ្ណោះ។

ជាក់ស្ដែង នាង Kshama Bindu ជានិស្សិតបញ្ចប់ការសិក្សាផ្នែកសង្គមវិទ្យា និងជាអ្នកសរសេរប្លុកម្នាក់មកពីរដ្ឋ Gujarat ភាគខាងលិច គ្រោងនឹងរៀបការជាមួយខ្លួនឯងក្នុងពិធីប្រពៃណីហិណ្ឌូដែលចូលរួមដោយក្រុមគ្រួសារ និងមិត្តភក្តិនៅទីក្រុង Vadodara នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗខាងមុខនេះ។ហើយចំពោះការរៀបការ នឹងក្លាយជាទង្វើមួយនៃការទទួលយកខ្លួនឯង និងលះបង់ខ្លួនឯង ដើម្បីក្ដីស្រលាញ់មុនពេលធ្វើដំណើរទៅក្រេបទឹកឃ្មុំរយៈពេលពីរសប្ដាហ៍ជុំវិញរដ្ឋ Goa ភាគខាងត្បូង។

តួយ៉ាង អ្នកជំនាញបាននិយាយថា ការរៀបការនេះនឹងមិនស្របច្បាប់ឡើយ ខណៈមហាជនបានរិះគន់នាងថានាងជាមនុស្សស្វែងរកការចាប់អារម្មណ៍ដាក់ខ្លួន។ ហើយមួយចំនួនទៀតលើកឡើងថា មនុស្សគ្រប់រូបអាចរស់នៅម្នាក់ឯងបានដោយមិនចាំបាច់រៀបការអស់ប្រាក់ទេ។

យ៉ាងណាមិញ បើទោះជាការរៀបការមិនស្រប់ច្បាប់ ឬរងការរិះគន់ខ្លាំងក៏ដោយ ក៏នាង Bindu មិនបោះបង់ដែរដែលនាងជឿថា បច្ចុប្បន្ននេះការរៀបការជាមួយខ្លួនឯង មិនពេញនិយមក្នុងប្រទេសឥណ្ឌា ដូចប្រទេសដទៃទៀតទេតែនាងនឹងធ្វើ ដើម្បីជាការលើកទឹកចិត្តដល់អ្នកដទៃ។ ហើយនាង នឹងក្លាយជាព្រះនាងសម្រាប់ខ្លួនឯងដោយមិនចាំបាច់ត្រូវការព្រះអង្គម្ចាស់៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...