អាមេរិក៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុរសជាឪពុកម្នាក់មកពីរដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក បានឆ.ក់.យកបេះដូងមនុស្សរាប់ពាន់នាក់នៅលើបណ្ដាញសង្គមតិកតុកបន្ទាប់ពីសកម្មភាពដ៏រំជួលចិត្តរបស់គាត់ចំពោះកូនស្រីដែលប្រលងជាប់ ចូលបម្រើការជាគិលានុបដ្ឋាយិកា។
ជាក់ស្ដែង នាង Shannen Rosen អាយុ២៦ឆ្នាំ បានផ្ដិតយកទិដ្ឋភាពទាំងស្រុងអំឡុងពេលឆែកមើលលទ្ធផលនៃការប្រលងតាមរយៈកុំព្យូទ័រយួរដៃយ៉ាងអន្ទះសារដោយមានឪពុករបស់នាង ឈរនៅពីក្រោយ។ ហើយក្រោយពីដឹងថា រូបនាងផ្ទាល់ប្រលងជាប់ក៏ស្រាប់តែឪពុកទប់ទឹកភ្នែកមិនជាប់ និងឱបនាង ដែលពោរពេញទៅដោយការរំភើបផងដែរ។
តួយ៉ាង នាង Shannon បានឲ្យដឹងដែរថា ដំបូងឡើយនាងមិនដឹងថា នាងចង់ធ្វើអ្វីទេបន្ទាប់ពីនាងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យជាមួយនឹងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគ្រួសារនិងកុមារ។ ហើយនាងបានសម្រាកមួយឆ្នាំដើម្បីធ្វើការងារ និងសន្សំប្រាក់មុនពេលដាក់ពាក្យប្រលងចូលបម្រើការជាគិលានុបដ្ឋាយិកាដោយមានការគាំទ្រពីគ្រួសាររបស់នាង។
យ៉ាងណាមិញ ជុំវិញវីដេអូនៃសកម្មភាពខាងលើ ទទួលបានការចុចចូលទស្សនាររហូតដល់ទៅជាង៦២០,០០០ដង និងមានមតិជាច្រើនបានកោតសរសើរទៅលើបុរសជាឪពុក ដែលមានភាពកក់ក្ដៅ និងការគាំទ្រសម្រាប់កូនស្រីផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖