លោកតាអូស្ត្រាលីម្នាក់នេះ ផ្ទេរលុយ៧១ម៉ឺនដុល្លារចូលខុសកុងធនាគារ ហើយឥឡូវអាចនឹងបាត់បង់ផ្ទះទៀត - TrueID

លោកតាអូស្ត្រាលីម្នាក់នេះ ផ្ទេរលុយ៧១ម៉ឺនដុល្លារចូលខុសកុងធនាគារ ហើយឥឡូវអាចនឹងបាត់បង់ផ្ទះទៀត

September 8, 2021

អូស្ត្រាលី៖ លោកតាម្នាក់ មានអាយុ៨៨ឆ្នាំមកពីរដ្ឋ Queensland នៃប្រទេសអូស្ត្រាលីកំពុងប្រឈមនឹងការបាត់បង់ផ្ទះរបស់គាត់ ក្រោយពីគាត់ច្រឡំផ្ទេរប្រាក់ចំនួន៧១,៤០០ដុល្លារអាមេរិកទៅកាន់គណនីរបស់គេដទៃ ទាំងដែលគាត់ត្រូវផ្ទេរទៅឲ្យក្រុមហ៊ុនរើផ្ទះសោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតា Gordon Layton មិនដឹងឡើយថាគាត់បានរក្សាទុកគណនីធនាគារក្រោមឈ្មោះម្ចាស់ខុសទេហើយអ្នកដែលទទួលបានប្រាក់ពីគាត់ក៏បានបដិសេធមិនព្រមប្រគល់ប្រាក់ឲ្យមកវិញដែរ។ចំណែកកូនស្រីរបស់គាត់បានដឹងកំហុសនេះ ក្នុងរយៈពេលបីម៉ោង ដែលវាយឺតពេលទៅហើយ ហើយប្រាក់ទាំងអស់ត្រូវបានគេដកចេញពីធនាគារក្នុងថ្ងៃតែមួយផងដែរ។ ទន្ទឹមនឹងនេះដែរ ខាងធនាគារបានព្យាយាមណាស់ដែរ តែមិនបានលទ្ធផលអ្វីឡើយ។

ងាកទៅកាន់ក្រុមហ៊ុនរើផ្ទះវិញ កំពុងគំរាមកំហែងលោកតាដោយចាត់វិធានការតាមផ្លូវច្បាប់ដើម្បីទទួលបានប្រាក់ដែលលោកតាជំពាក់និងមានសិទ្ធិគ្រប់យ៉ាងផងដែរ។ ហើយប្រសិនបើមិនបានប្រាក់ត្រលប់មកវិញទេលោកតាអាចនឹងត្រូវបង្ខំចិត្តលក់ផ្ទះ ដើម្បីយកប្រាក់សង់គេ។

យ៉ាងណាមិញ ខាងធនាគារសុំមិនធ្វើការអត្ថាធិប្បាយជាសាធារណៈលើព័ត៌មានលម្អិតជាក់លាក់ណាមួយរបស់អតិថិជនឡើយតែឥឡូវនេះ កំពុងរួមសហការជាមួយក្រុមប៉ូលិសផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖ 

លោកតា
លោកតា
ផ្ទះរបស់គាត់
ផ្ទះរបស់គាត់
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...