អាល្លឺម៉ង់៖ នារីម្នាក់ជាជនជាតិអាល្លឺម៉ង់ អាយុ២១ឆ្នាំ បានសម្រេចនូវក្ដីស្រមៃរបស់ខ្លួនដែលកែប្រែមុខមាត់ និងរូបរាងឲ្យដូចតុក្កតាបាប៊ី ដោយចំណាយអស់ទឹកប្រាក់ជាង៧០,០០០ដុល្លារអាមេរិកឯណោះក្នុងរយៈពេល៣ឆ្នាំមកនេះ។
ជាក់ស្ដែង នាង Jessica មានអាជីពជាតារាម៉ូដែល នៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាមដោយមានអ្នកតាមដានចំនួនជាង៨៦,០០០នាក់។ហើយនាងបានកែដើមទ្រូងចំនួន៣ដង កែច្រមុះ១ដង និងកែបបូរឲ្យធំជាច្រើនដងរួមទាំងកន្លែងផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រុមគ្រួសាររបស់នាងបានផ្ដាច់ទំនាក់ទំនងជាមួយនាង ដោយប្លុកលេខទូរសព្ទមិនឲ្យនាងខលចូលឡើយខណៈរូបនាងផ្ទាល់ពិតជាចង់និយាយជាមួយប្អូនប្រុស និងលោកតាយ៉ាងខ្លាំង។
តួយ៉ាង ក្រុមគ្រួសាររបស់នាង មិនចូលការស្លៀកពាក់ដ៏សុិ.ច.ស៊ី និងមុខមាត់ថ្មីរបស់នាងឡើយ ដែលជាហេតុធ្វើឲ្យនាង និងក្រុមគ្រួសារមិនអាចមានទំនាក់ទំនងល្អ ដូចពីមុនៗទេ។ យ៉ាងណាមិញ ជុំវិញនូវបញ្ហាជាមួយក្រុមគ្រួសារ មិនបានធ្វើឲ្យនាងចង់បោះបង់រឿងកែសម្ផស្សទេដែលឥឡូវនេះ នាងកំពុងមានគម្រោងកែកុនបន្ថែមពីរបីទៀត រហូតដល់ពេញចិត្តផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖