បរទេស៖ អណ្តើកមួយក្បាល ដែលបានបាត់ខ្លួនកាលពីឆ្នាំ១៩៨២ ត្រូវបានគេរកឃើញក្នុងរយៈពេល៣០ឆ្នាំក្រោយមកដោយនៅរស់រានមានជីវិត ក្នុងបន្ទប់ដាក់អីវ៉ាន់របស់គ្រួសារ។
ជាក់ស្ដែង អណ្ដើកនេះជាកម្មសិទ្ធិម្តាយរបស់នាង Nathalye De Almedia តាំងពីគាត់អាយុ៨ឆ្នាំម៉្លេះ និងក្រុមគ្រួសារទាំងមូលបានគិតថា វាបានបាត់ខ្លួននៅពេលដែលផ្ទះជួសជុលអគ្គិសនី។ ហើយក្រោយពីឪពុករបស់នាងបានទទួលម.រ.ណ.ភាព សមាជិកគ្រួសារបាននាំគ្នារៀបចំរបស់របរក្នុងបន្ទប់ដាក់អីវ៉ាន់ឡើងវិញដែលជាលទ្ធផល មានការភ្ញាក់ផ្អើលជាខ្លាំង ដោយប្រទះឃើញអណ្ដើកជាទីស្រលាញ់ក្នុងប្រអប់ឈើខណៈវាអាចរកវិធីរស់រានមានជីវិតជាង៣០ឆ្នាំមកនេះ។
យ៉ាងណាមិញ ក្រុមគ្រួសារខាងលើ ស្ទើរតែមិនចង់ជឿ និងសប្បាយចិត្តជាខ្លាំង ហើយបានជឿជាក់ថាអណ្ដើកប្រាកដជាស៊ី.សត្វ.ដ.ង្កូ.វ.ជាចំណី ព្រោះពួកគេបានប្រទះឃើញសត្វ.ដ.ង្ហូ.វ.ក្នុងប្រអប់ឈើផងដែរ។ ហើយអស់រយៈពេល១០ឆ្នាំ បន្ទាប់ពីបានរកឃើញវិញ វានៅមានជីវិតដដែលមកទល់សព្វថ្ងៃ នាឆ្នាំ២០២២នេះ៕
ប្រភព: Mirror
សូមទស្សនារូបភាពខាងក្រោម៖