អាមេរិក៖ រូបភាពថ្មីៗពីលើអាកាស ដ៏គួរឲ្យចាប់អារម្មណ៍ពីកន្លែងដាក់យន្ដហោះក្នុងរដ្ឋអារីហ្សូណាបានបង្ហាញពីយន្ដហោះរាប់ពាន់គ្រឿង ដែលលែងធ្វើដំណើរ ត្រូវបានដាក់ជាជួរយ៉ាងម៉ត់ចត់នៅកន្លែងសម្រាកចុងក្រោយរបស់ពួកវាតាមរយៈជាន់នៃវាលខ្សាច់។
ជាក់ស្ដែង រូបភាពទាំងអស់ ត្រូវបានអ្នកថតរូបជនជាតិអាល្លឺម៉ង់ឈ្មោះថា Bernhard Lang បានផ្តិតយកទិដ្ឋភាពនៅឯ 309th AMARG មូលដ្ឋានទ័ពអាកាសក្នុងទីក្រុងTucson។ ហើយយន្ដហោះទាំងអស់ បានរង់ចាំហោះហើរម្ដងទៀតរហូតដល់ច្រែះ ឬមានការខូចខាតផងដែរ ខណៈតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ធ្លាក់ចុះដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
យ៉ាងណាមិញ យន្ដហោះទាំងអស់មានសរុបប្រមាណ៤,០០០គ្រឿង បានចតចោលលើផ្ទៃដី២,៦០០ហិកតា ដែលធ្វើឲ្យវាក្លាយជាកន្លែងផ្ទុកនិងអភិរក្សដ៏ធំបំផុតនៅលើពិភពលោក។ ហើយលក្ខណៈដីស្ងួតល្អជុំវិញមូលដ្ឋាន បានធ្វើឲ្យវាជាទីតាំងដ៏ល្អបំផុតសម្រាប់ការផ្ទុកយន្តហោះ ដោយសារតែសំណើមតិចតួចណាស់ ក្នុងការបង្អាក់យន្តហោះ។ ចំណែកដីគឺរឹងល្អដែលសូម្បីតែយន្តហោះយក្សភាគច្រើនក៏មិនអាចលិចចូលទៅក្នុងដីដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖