កម្រណាស់! បងប្អូនភ្លោះស្រីនេះ សម្រាលកូនក្នុងថ្ងៃតែមួយ និងបានកូនភ្លោះមួយគូទៀត - TrueID

កម្រណាស់! បងប្អូនភ្លោះស្រីនេះ សម្រាលកូនក្នុងថ្ងៃតែមួយ និងបានកូនភ្លោះមួយគូទៀត

June 22, 2022

អាមេរិក៖ បងប្អូនស្រីភ្លោះមួយគូ អាយុ២៧ឆ្នាំ មកពីរដ្ឋ Tennessee នៃសហរដ្ឋអាមេរិកបានសម្រាលកូនក្នុងថ្ងៃតែមួយជាមួយគ្នា ដែលធ្វើឲ្យអ្នកទាំងពីរ មានការភ្ញាក់ផ្អើលជាខ្លាំង និងចាត់ទុកថា ជាករណីដ៏កម្រកើតមាននៅលើពិភពលោកផងដែរ។

ជាក់ស្ដែង នាង អាមេនដា (Amanda) ត្រូវបានព្យាករណ៍ថា នឹងសម្រាលកូនប្រុសម្នាក់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ តែជាលទ្ធផល កូនប្រុសរបស់នាងបានសម្រាលមុនពេលកំណត់ដែលសម្រាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ ចំណែក នាង ជូលៀរ (Julia) វិញ ត្រូវបានព្យាករណ៍ថា នឹងសម្រាលកូនភ្លោះប្រុសមួយគូនៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២២ តែជាលទ្ធផល នាងសម្រាលនៅថ្ងៃតែមួយជាមួយនាង អាមេនដា ដែរ។ ដូច្នេះហើយហាក់បីដូចជាមានន័យថា ទារក.ទាំងបីរនាក់ ដូចជាបងប្អូនភ្លោះប្រុសនឹងគ្នាអីចឹងដែរ។

តួយ៉ាង នាង អាមេនដា និងនាង ជូលៀរ ពិតជាមានអារម្មណ៍រំភើបជាខ្លាំង និងនឹកស្មានមិនដល់ឡើយចំពោះការសម្រាលកូនក្នុងថ្ងៃតែមួយ។ ហើយអ្នកទាំងពីរ បានឆ្លងកាត់ដំណាក់កាលនៃការមានផ្ទៃពោះនិងចែករំលែកបទពិសោធន៍ឲ្យគាត់ទៅវិញទៅមកជានិច្ច ដើម្បីត្រៀមលក្ខណៈធ្វើតួនាទីជាម្ដាយដ៏ល្អ។បន្ថែមពីនេះទៀត មុនពេលជិតដល់ម៉ោងសម្រាលកូន អ្នកទាំងពីរបានផ្ញើសារសួរនាំគ្នាមិនដាច់សោះឡើយ។

យ៉ាងណាមិញ ឥឡូវនេះ កូនៗរបស់ពួកនាង មានសុខភាពល្អប្រសើរ និងធំលូតលាស់យ៉ាងមាំមួន។ហើយពួកនាង បានគិតថា ការធំលូតលាស់ជាមួយគ្នារវាងកូនៗ នឹងមានភាពសប្បាយរីករាយ ព្រោះមានគ្នាលេងជាមួយផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...