បរទេស៖ កាលពីថ្មីៗនេះ នារីជនជាតិបង់ក្លាដែសម្នាក់ អាយុ២២ឆ្នាំបានធ្វើដំណើរពីប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌាដើម្បីរៀបការជាមួយនឹងបុរសដែលជាគូស្នេហ៍របស់នាង បន្ទាប់ពីបានស្គាល់និងលង់ស្រលាញ់គ្នា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍របស់នាង Krishna មិនមានលិខិតឆ្លងដែនឬមធ្យោបាយណាមួយ ដើម្បីធ្វើដំណើរទៅដល់ប្រទេសបង់ក្លាដែសទេដូច្នេះនាងក៏បានសម្រេចចិត្ត ធ្វើដំណើរតែម្នាក់ឯងឆ្លងកាត់តំបន់ព្រៃ Sunderbansនិងហែលឆ្លងកាត់ទន្លេមួយយ៉ាងប្រ.ថុ.យ.គ្រោះ.ថ្នា.ក់ ដែលទីបំផុតនាងបានចូលដល់ភូមិមួយ និងបានជួបគូស្នេហ៍សមតាមបំណង។ ហើយមិនបង្អង់យូរថ្ងៃអ្នកទាំងពីរ បានរៀបការជាមួយគ្នានៅវិហារ ខណៈរឿងរ៉ាវនៃភាពក្លាយហានរបស់នារីជាកូនក្រមុំត្រូវបានល្បីល្បាញតៗគ្នា រហូតលេចឮដល់.ប៉ូ.លិ.ស.តែម្ដង។
យ៉ាងណាមិញ ក្រោយពីរៀបការបានប៉ុន្មានថ្ងៃ ស្រាប់តែ.ប៉ូ.លិ.ស.បានធ្វើការ.ចា.ប់.ខ្លួននាង Krishna ពីបទឆ្លងដែនចូលប្រទេសឥណ្ឌា.ខុ.ស.ច្បា.ប់ និងបានបញ្ជូនទៅកាន់ប្រទេសបង់ក្លាដែសវិញដើម្បីដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕
ប្រភព: opindia