យានហោះហើរ ដូចក្នុងរឿងតុក្កតាឆ្នាំ១៩៦០ លេចចេញជារូបរាង និងទទួលការកុម៉្មង់ទិញហើយ (មានវីដេអូ) - TrueID

យានហោះហើរ ដូចក្នុងរឿងតុក្កតាឆ្នាំ១៩៦០ លេចចេញជារូបរាង និងទទួលការកុម៉្មង់ទិញហើយ (មានវីដេអូ)

February 8, 2022

បរទេស៖យានហោះហើរខ្នាតតូចមួយប្រភេទ ដែលអ្នកណាក៏អាចក្លាយជាម្ចាស់បាននិងធ្វើការហោះហើរបានគ្រប់ពេល បានបង្ហាញការហោះហើរកាលពីថ្មីៗនេះពីលើផ្ទៃទឹកនិងខាងក្រុមហ៊ុនបានទទួលការបញ្ជាទិញ សម្រាប់ការដឹកជញ្ជូននៅឆ្នាំក្រោយ។

ជាក់ស្ដែង វាមានឈ្មោះហៅថា Jeton One និងត្រូវបានដាក់ឈ្មោះតាម The Jetsons ដែលជារឿងកំប្លែងគំនូរជីវចលរបស់ជនជាតិអាមេរិកដោយបានបង្កើតឡើងនៅដើមទស្សវត្សរ៍ឆ្នាំ១៩៦០ និងបានបង្ហាញឲ្យឃើញពីគ្រួសារអនាគតបែបច្នៃប្រឌិតជាមួយនឹងយានហោះហើរមួយគ្រឿងដូចយានអាវកាស។

តួយ៉ាងវាអាចមានល្បឿនហោះហើររហូតដល់ប្រមាណ១០១គីឡូម៉ែត្រក្នុងមួយម៉ោង និងទម្ងន់៨៦គីឡូក្រាមខណៈអាចហោះហើរបានរយៈពេល២០នាទីក្នុងពេលតែមួយ ជាមួយនឹងពេលវេលាសាកថ្មពីរម៉ោង។ ហើយកាលពីខែតុលាឆ្នាំមុនវាត្រូវបានដាក់ឲ្យដំណើរការម្ដង និងបានបង្ហាញនូវប្រជាប្រិយភាពយ៉ាងខ្លាំងដែលវាបានលក់អស់ស្ទើរតែភ្លាមៗសម្រាប់ការចែកចាយនៅឆ្នាំ២០២២នេះផ្ទាល់តែម្ដង។

យ៉ាងណាមិញ ឥឡូវនេះក្រុមហ៊ុនអ៊ុយអែត-ប៉ូឡូញនៅពីក្រោយក្រុមហ៊ុន Jetson កំពុងទទួលបានការបញ្ជាទិញសម្រាប់ឆ្នាំក្រោយ ជាមួយនឹងតម្លៃមួយគ្រឿង៩២,០០០ដុល្លារអាមេរិក៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...