ធ្វើម៉េចទៅចឹង? រៀបការ២គូក្នុងពេលតែមួយ ស្រាប់តែដាច់ភ្លើង រៀបការច្រឡំគូគ្នាបាត់ - TrueID

ធ្វើម៉េចទៅចឹង? រៀបការ២គូក្នុងពេលតែមួយ ស្រាប់តែដាច់ភ្លើង រៀបការច្រឡំគូគ្នាបាត់

May 11, 2022

ឥណ្ឌា៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បងប្អូនស្រីបង្កើតចំនួនពីរនាក់បានរៀបការជាមួយនឹងបុរសមកពីគ្រួសារផ្សេងៗគ្នាចំនួនពីរនាក់ដែរ នៅរដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា តែពិធីមិនបានបញ្ចប់ទៅដោយរលូនឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Nikita និងនាង Karishma ដែលជាកូនក្រមុំ បានគ្របនូវស្បៃមុខបិតជិត រួមទាំងស្លៀកឈុតសម្លៀកបំពាក់ពណ៌ក្រហម និងម៉ូតស្រដៀងនឹងគ្នាហើយនាអំឡុងពេលកំពុងប្រារព្ធធ្វើពិធី ក៏ស្រាប់តែដាច់ភ្លើង ធ្វើឲ្យងងឹត និងមើលអ្វីមិនច្បាស់ទេ។ តួយ៉ាង កូនកំលោះក្រមុំទាំងពីរគូ បានបន្ដប្រារព្ធពិធី ដោយច្រឡំដៃគូគ្នា ដែលគ្រប់យ៉ាងត្រូវបានដឹងនៅពេលកូនកំលោះ នាំកូនក្រមុំទៅផ្ទះរៀងៗខ្លួនប៉ុណ្ណោះ។

យ៉ាងណាមិញ លុះមកដល់ថ្ងៃបន្ទាប់ កូនកំលោះនិងកូនក្រមុំទាំងពីរគូ ត្រូវបានអនុញ្ញាតឲ្យរៀបចំធ្វើពិធីម្ដងទៀតផងដែរ៕

ប្រភព: indiatimes

សូមទស្សនារូបភាពនៃការធ្វើពិធីម្ដងទៀតខាងក្រោម៖

កូនក្រមុំទាំងពីរនាក់ (ពាក់់កម្រងផ្កា) និងកូនកំលោះម្នាក់ក្នុងចំណោមទាំងពីរនាក់ ពាក់អាវលឿង)
កូនក្រមុំទាំងពីរនាក់ (ពាក់់កម្រងផ្កា) និងកូនកំលោះម្នាក់ក្នុងចំណោមទាំងពីរនាក់ ពាក់អាវលឿង)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...