ឌូបៃ៖ សណ្ឋាគារមួយឈ្មោះថា Atlantis,The Palm មានមូលដ្ឋានស្ថិតក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម បានអបអរសាទរចំពោះកំណត់ត្រារបស់ខ្លួនដោយទទួលស្គាល់ពីខាងកំណត់ត្រាពិភពលោកហ្គីនណេស ដែលបានយកកែវស្រាសំប៉ាញ ទៅសង់ធ្វើជាប្រាសាទពីរ៉ាមីតយ៉ាងអស្ចារ្យ។
ជាក់ស្ដែង ខាងក្រុមការងារមួយក្រុមមានគ្នីគ្នាចំនួន៦នាក់ បានចំណាយអស់រយៈពេល៥ថ្ងៃ ដើម្បីសាងសង់ប្រាសាទពីរ៉ាមីតកម្ពស់៨.២៣ម៉ែត្រ និងប្រើប្រាស់កែវស្រាសំប៉ាញចំនួន៥៤,៧៤០កែវ។ ហើយការដាក់តាំងបង្ហាញ បានធ្វើឡើងតាំងពីថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២១ម៉្លេះ ដែលជាពិធីជប់លៀង និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ខណៈរើចេញវិញកាលពីថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២២កន្លងទៅប៉ុន្មានថ្ងៃមុននេះ។
យ៉ាងណាមិញ ងាកទៅកាន់កំណត់ត្រាចាស់វិញត្រូវបានបង្កើតឡើងនៅទីក្រុងម៉ាដ្រីឌ នៃប្រទេសអេស៉្បាញ ក្នុងឆ្នាំ២០១៧ដោយប្រើប្រាស់កែវចំនួន៥០,១១៦កែវ ដែលខុសគ្នាជាមួយកំណត់ត្រាថ្មីចំនួន៤,៦២៤កែវប៉ុណ្ណោះ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖