ហុងកុង៖ កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ខ្លាឃ្មុំផេនដាឈ្មោលមួយក្បាលដែលមានអាយុច្រើនបំផុតនៅលើពិភពលោក បាន.បា.ត់.ប.ង់.ជីវិត ក្នុងអាយុ៣៥ឆ្នាំដោយសារតែបញ្ហាសុខភាព ខណៈអាយុកាលជាមធ្យមរបស់ខ្លាឃ្មុំផេនដារស់រានក្នុងព្រៃ អាចរស់រានពី១៤ឆ្នាំដល់២០ឆ្នាំប៉ុណ្ណោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្លាឃ្មុំផេនដានេះ មានឈ្មោះថា អានអាន (An An) និងមុនពេលបា.ត់.ប.ង់.ជីវិត វាបានឈប់ស៊ីចំណី ហើយសុខភាពមានការចុះខ្សោយជាខ្លាំង។ ទន្ទឹមនឹងនេះ វាក៏ទទួលរងនូវ.ជំ.ងឺ.លើ.ស.ឈា.ម.ផងដែរ។
តួយ៉ាង វាជាខ្លាឃ្មុំផេនដាឈ្មោលមួយក្បាល ដែលត្រូវបានផ្ដល់ឲ្យសួនសត្វ Ocean Park របស់ហុងកុងកាលពី២៣ឆ្នាំមុននិងបានរួមរស់ក្នុងសួនសត្វជាមួយខ្លាឃ្មុំផេនដាញីមួយក្បាល ដែលត្រូវបានជឿថា ចាស់បំផុតលើពិភពលោកដែរមុនពេលខ្លាឃ្មុំផេនដាញីបាន.បា.ត់.ប.ង់.ជីវិតនៅឆ្នាំ២០១៦ ក្នុងអាយុ៣៨ឆ្នាំ។ហើយពួកវាទាំងពីរក្បាល កាលនៅរស់ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ឲ្យចូលទស្សនាយ៉ាងកុះករក្នុងសួនសត្វនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន។
យ៉ាងណាមិញ ខាងសួនសត្វ មានការសោកស្ដាយជាខ្លាំង ព្រោះខ្លាឃ្មុំផេនដាឈ្មោលមួយក្បាលនេះ មានអត្តចរិតគួរឲ្យស្រលាញ់ចូលចិត្តលេង និងឆ្លាត។ ហើយមានភ្ញៀវទេសចរមួយចំនួន ដែលធ្លាប់បានឃើញវា បានបង្ហោះជារូបភាពនិងភ្ជាប់សារខ្លីៗទៅលើបណ្ដាញសង្គម ដើម្បីបង្ហាញពីការសោកស្ដាយផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖