ស្គាល់បុរសនេះទេ? មានប្រពន្ធដល់ទៅ១២០នាក់ ហើយនេះជារឿងរ៉ាវដែលគាត់ធ្លាប់រអ៊ូ និងជួបប្រទះកាលនៅរស់ - TrueID

ស្គាល់បុរសនេះទេ? មានប្រពន្ធដល់ទៅ១២០នាក់ ហើយនេះជារឿងរ៉ាវដែលគាត់ធ្លាប់រអ៊ូ និងជួបប្រទះកាលនៅរស់

July 1, 2021

នីហ្សេរីយ៉ា៖ បុរសម្នាក់មានឈ្មោះថា Mohammed Bello Abubakar ជាអតីតគ្រូបង្រៀននិងអតីតគ្រូអធិប្បាយសាសនាម៉ូស្លឹម បានមានប្រពន្ធដល់ទៅ១២០នាក់ និងកូន២០៣នាក់គិតត្រឹមមុនពេលគាត់ស្លាប់។

បុរសរូបនេះ បានកើតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩២៤ ហើយប្រពន្ធភាគច្រើនមានអាយុមិនលើសពី៣០ឆ្នាំឡើយ និងមានប៉ុន្មាននាក់ទៀត ក្មេងជាងកូនច្បងរបស់គាត់ទៅទៀត។

ទន្ទឹមនឹងនេះដែរគាត់បាននិយាយរៀបរាប់នៅក្នុងបទសម្ភាស៍មួយឲ្យដឹងដែរថា រូបគាត់ផ្ទាល់មិនបានព្យាយាមរកប្រពន្ធទេតែពួកគេមកស្រលាញ់គាត់ដោយឯកឯង ដូច្នេះគាត់គិតថា ព្រះជាអ្នកស្នើមកកាន់គាត់ចឹងក៏រៀបការតែម្ដងទៅ។ ហើយគាត់មិនព្រមប្រាប់ពីរបៀបនៃការរកប្រាក់ចាយវាយប្រចាំថ្ងៃឡើយដោយគ្រាន់តែបង្ហើបថា អាហារមួយពេលៗត្រូវចំណាយអង្ករអស់ជាង១២បាវ។

ងាកទៅកាន់សម្ដីស្ត្រីជាប្រពន្ធម្នាក់របស់គាត់ បានបន្ថែមថាមានពេលខ្លះលោក Mohammed បានបញ្ជាឲ្យកូនៗទៅសុំទានហើយប្រសិនពួកគេទាំងនោះនាំគ្នាសុំ ទឹកប្រាក់ដែលអាចរកបានមានចំនួន២៩០ដុល្លារអាមេរិកឯណោះ។

ទោះជាយ៉ាងណាក៏ដោយ លុះមកដល់ឆ្នាំ២០០៨ លោក Mohammed ត្រូវបានគេចាប់ឃាត់ខ្លួននិងបង្ខំឲ្យធ្វើការលែងលះជាមួយប្រពន្ធចំនួន៨២នាក់ ក្នុងចំណោម៨៦នាក់ តែគាត់មិនព្រម។ ហើយក្រោយមកត្រូវបានដោះលែងឲ្យមានសេរីភាពវិញក្នុងខែវិច្ឆិកា ឆ្នាំ២០០៨ដដែល។

យ៉ាងណាមិញ លុះមកដល់ថ្ងៃ២០១៧ លោក Mohammed ក៏បានស្លាប់ដោយសារតែជំងឺ (មិនបានបង្ហាញពីជំងឺឲ្យដឹង)ក្នុងអាយុ៩៣ឆ្នាំ ហើយមានប្រពន្ធប៉ុន្មាននាក់ផងដែរដែលគេជឿជាក់ថាកំពុងមានផ្ទៃពោះជាមួយគាត់៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Mohammed
លោក Mohammed
ក្រុមគ្រួសារ
ក្រុមគ្រួសារ
ស្ត្រីជាប្រពន្ធ
ស្ត្រីជាប្រពន្ធ
ស្ត្រីជាប្រពន្ធ
ស្ត្រីជាប្រពន្ធ
ស្ត្រីៗជាប្រពន្ធ
ស្ត្រីៗជាប្រពន្ធ

ប្រភព: Wiki / mp3fie

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...