ទិដ្ឋភាពគំរូ នៃអគារ៤២ជាន់នៅកាណាដា មានបន្ទប់លយចេញមកក្រៅដូចហ្គេម - TrueID

ទិដ្ឋភាពគំរូ នៃអគារ៤២ជាន់នៅកាណាដា មានបន្ទប់លយចេញមកក្រៅដូចហ្គេម

January 11, 2022

កាណាដា៖ សំណង់អគារមួយកន្លែង មានកម្ពស់៤២ជាន់ និងឈ្មោះហៅថា “Fifteen Fifteen”កំពុងដំណើរការសាងសង់នៅតំបន់ Coal Harbor ក្នុងទីក្រុង Vancouverនៃប្រទេសកាណាដា។

ជាក់ស្ដែងប៉មនៃអគារនេះ មានលក្ខណៈយ៉ាងពិសេស ដោយសារតែវាមានអាផាតមិនស្ទូឌីយោបែបបន្ទប់មួយបន្ទប់ពីរ និងបន្ទប់បី ដែលមានទំហំចាប់ពី១០១ម៉ែត្រការ៉េ ដល់ជាង២៧៩ម៉ែត្រការ៉េ។ហើយមានបន្ទប់ខ្លះ លយចេញមកក្រៅជាប្រអប់កញ្ចក់ ដូចនឹងហ្គេមផ្គុំបំណែកដែលអ្នករស់នៅអាចគយគន់ពីទេសភាពឆ្នេរសមុទ្រ និងទីក្រុងបានយ៉ាងស្រស់ស្រាយផងដែរ។

បន្ថែមពីនេះទៀត វានឹងមានបន្ទប់សម្រាប់បរិភោគអាហារឯកជននិងបារ៍រាំកម្សាន្ត ក្នុងអគារ ដែលអ្នករស់នៅអាចធ្វើការកក់ទុកនូវកន្លែងបានដើម្បីរៀបចំពិធីជប់លៀងផ្សេងៗ។ ហើយអ្វីដែលមិនអាចរំលងបាន គឺក្លិបហាត់ប្រាណនិងបន្ទប់ហាត់យូហ្គា ដោយបន្ទប់មានផាសុកភាព និងឧបករណ៍ទំនើបយ៉ាងច្រើន។

យ៉ាងណាមិញ ជាមួយនឹងឆ្នាំ២០២៦ត្រូវបានព្យាករណ៍ថាជាឆ្នាំដែលអគារបើកដំណើរការ ខណៈលំនៅឋានក្នុងបរិវេណបានបើកការលក់បណ្ដើរៗហើយដោយតម្លៃសម្រាប់អាផាតមិនស្ទូឌីយោចាប់ផ្ដើមពី តម្លៃប្រមាណ៧១២,៥០០ដុល្លារអាមេរិក។ ចំណែកអផាមិនស្ទូឌីយោបន្ទប់ពីរ និងបន្ទប់បីមានតម្លៃចាប់ពី១,៦៣៣,៤០០ដុល្លារអាមេរិកឯណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...