បរទេស៖ ក្រុមហ៊ុនរចនាមួយរបស់ប្រទេសអ៊ីតាលី បានបង្ហាញពីការរចនាឡើងនៃសណ្ឋាគារដ៏ប្លែកបែកយានអវកាស UFOដែលមាននូវកន្លែងគេង កន្លែងចម្អិនអាហារតូចមួយ ម៉ាស៊ីនត្រជាក់ និងគ្របដោយដំបូលអាចបើកបានដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាលតាមសមុទ្រ។
ជាក់ស្ដែង ការរចនានេះ មានឈ្មោះហៅថា Pearlsuite និងមានម៉ូទ័រតូចមួយ និងមុខងារ Autopilot ផងដែរ ដែលអ្នកស្នាក់អាចបញ្ជាឲ្យផ្លាស់ទីនិងប្រើស្មាតហ្វូនកំណត់ក្នុងល្បឿនជិត១០គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយវារចនាឡើងមិនមែនសម្រាប់ការផ្សងព្រេងតាមសមុទ្រទេប៉ុន្តែវាអាចបណ្តែតជុំវិញឆ្នេរសមុទ្រ និងតាមឆ្នេរសមុទ្របានរហូតដល់៦ម៉ោងក្នុងពេលតែមួយ។
តួយ៉ាង ចំពោះផតនីមួយៗ បំពាក់ដោយលក្ខណៈពិសេសបច្ចេកវិទ្យាកំពូល និងត្រូវបានចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ២៨២,០០០ដុល្លារអាមេរិក ដើម្បីសាងសង់ឡើង។ ហើយគំនិតនេះគឺជាគំនិតផ្តួចផ្តើមរបស់អ្នករចនាPierpaolo Lazzarini នៃស្ទូឌីយោរចនា Lazzarini ក្នុងនាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកអ៊ីតាលីJet Capsule។
យ៉ាងណាមិញ ថាមពលថាមពលពន្លឺព្រះអាទិត្យនឹងត្រូវបានប្រើដើម្បីបញ្ឆេះម៉ាស៊ីនត្រជាក់ភ្លើង ទូរទឹកកក និងឧបករណ៍ផ្សេងៗទៀតផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖