ដឹងច្បាស់ហើយ! ក្មេងប្រុស២នាក់ ដែលមានឪពុកម្ដាយជាបងប្អូនភ្លោះដូចគ្នា ត្រូវជា… - TrueID

ដឹងច្បាស់ហើយ! ក្មេងប្រុស២នាក់ ដែលមានឪពុកម្ដាយជាបងប្អូនភ្លោះដូចគ្នា ត្រូវជា…

August 24, 2022

អាមេរិក៖ បងប្អូនស្រីភ្លោះមួយគូ អាយុ៣៥ឆ្នាំ មកពីរដ្ឋ Virginia នៃសហរដ្ឋអាមេរិកធ្លាប់បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត កាលពីឆ្នាំ២០១៨កន្លងទៅនេះនៅពេលដែលអ្នកទាំងពីរ បានរៀបការជាមួយនឹងបងប្អូនភ្លោះប្រុសមួយគូដែរ និងចាប់ផ្ដើមរួមរស់ជាមួយគ្នាទាំង៤នាក់យ៉ាងមានសេចក្ដីសុខ។

ជាក់ស្ដែង លុះមកដល់ដើមឆ្នាំ២០២១ គូស្វាមីភរិយាមួយគូក្នុងចំណោមពួកគេ បានសម្រាលកូនប្រុសម្នាក់និងមួយគូទៀត សម្រាលបានកូនប្រុសម្នាក់ដែរ ដែលយឺតជាងគ្នារយៈពេលប៉ុន្មានខែប៉ុណ្ណោះ ពោលក្នុងខែមេសាឆ្នាំ២០២១ ខណៈពួកគេមានគម្រោងសម្រាលកូននាពេលតែមួយ ដោយបានពិភាក្សាជាមួយវេជ្ជបណ្ឌិត ប៉ុន្ដែគ្រប់យ៉ាងមិនបានដំណើរការតាមគម្រោងឡើយ។

យ៉ាងណាមិញ មកទល់ពេលនេះ ក្មេងប្រុសទាំងពីរនាក់ មានសុខភាពយ៉ាងល្អ និងប្រើប្រាស់ជីវិតប្រចាំថ្ងៃជាមួយគ្នាតែម្ដង។ហើយក្រោយពីធ្វើតេស្ត DNA រួចមក បានបង្ហាញឲ្យដឹងថា ពួកគេមិនត្រឹមតែជាបងប្អូនជីដូនមួយនឹងគ្នាឡើយនិងថែមទាំងមានហ្សែនដូចគ្នាផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...