ឥណ្ឌា៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះប្រទេសឥណ្ឌាបានដំណើរនូវការប្រលងចូលធ្វើជាគ្រូបង្រៀនសម្រាប់និស្សិតចំនួនប្រមាណ១.៦លាននាក់ក្នុងរដ្ឋ Rajasthanដែលមានការអនុញ្ញាតឲ្យបិទបណ្ដាញអ៊ីនធឺណេតតាមទូរសព្ទដៃ ខណៈការប្រលងកំពុងដំណើរការចៀសវាងនិស្សិតៗលួចចម្លងឯកសារផ្សេងៗ។
ទន្ទឹមនឹងនេះដែរ មាននិស្សិតមួយក្រុម បានរៀបចំផែនការដើម្បីដោះស្រាយបញ្ហានេះជាមួយប្លូធូដែលលាក់ក្នុងស្បែកជើងផ្ទាត់របស់ពួកគេនិងអាចតេចេញឬចូលធម្មតាតាមរយៈប្រព័ន្ធឥតខ្សែទៅកាន់ឧបករណ៍ផ្សេងទៀតដែលពួកគេលាក់ក្នុងត្រចៀក។
តួយ៉ាង អ្នកស្រី Priti Chandra ជាមន្ត្រីប៉ូលិសបាននិយាយថា៖
យ៉ាងណាមិញ ជុំវិញព័ត៌មាននេះត្រូវបានចែករំលែកទៅកាន់មណ្ឌលប្រលងផ្សេងៗទៀតទាន់ពេលវេលាដែលខាងមណ្ឌលបានស្នើសុំឲ្យនិស្សិតដោះស្បែកជើងចេញនៅខាងក្រៅសាលប្រលងផងដែរ៕
ប្រភព: straitstimes
សូមទស្សនារូបភាពខាងក្រោម៖