វេណេស៊ុយអេឡា៖ លោកតាម្នាក់ មកពីប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានទទួលស្គាល់ថាជាបុរសអាយុច្រើនបំផុតរបស់ពិភពលោក ដោយកំណត់ពិភពលោកហ្គីនណេសនាដើមខែឧសភានេះ បានប្រារព្ធពីធីខួបគម្រប់អាយុ១១៣ឆ្នាំកាលពីថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២។
ជាក់ស្ដែង លោកតា Juan Vicente Pérez បានកើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩០៩ និងបានចំណាយអស់រយៈពេល៦០ឆ្នាំយ៉ាងមានក្ដីសុខក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយភរិយាជាទីស្រលាញ់របស់គាត់ ដែលជាអ.កុ.សល.បានទទួល.ម.រ.ណ.ភាពក្នុងឆ្នាំ១៩៩៧។ ហើយសព្វថ្ងៃនេះគាត់មានកូនចំនួន១១នាក់ ចៅ៤១នាក់ ចៅទួត១៨នាក់ និងចៅលួត១២នាក់ ខណៈរស់នៅដោយមានភាពរីករាយនិងកក់ក្ដៅ។
យ៉ាងណាមិញ ចំពោះលោកតាផ្ទាល់ មានសុខភាពល្អណាស់ ក្រៅពីបញ្ហាការស្ដាប់ និងសម្ពាធ.ឈា.ម.ឡើងបន្ដិចប៉ុណ្ណោះ។ ហើយគាត់បានគ្រងតំណែង ជាបុរសអាយុច្រើន បន្ទាប់ពីម្ចាស់កំណត់ត្រាពីមុនបានទទួល.ម.រ.ណ.ភាពក្នុងអាយុ១១២ឆ្នាំ កាលពីខែមករា ដើមឆ្នាំ២០២២នេះ៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖