អាមេរិក៖ បុរសម្នាក់ ដែលមានសមត្ថភាពខ្ពស់ក្នុងការបរិភោគបានច្រើន បានយកឈ្នះក្នុងការប្រកួតប្រជែងបរិភោគនំបុ័ងហត់ដកដ៏ល្បីកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅឯទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ដែលការឈ្នះលើកនេះជាលើកទី១៥របស់គាត់ហើយ។
ជាក់ស្ដែង លោក Joey Chestnut បានបញ្ចប់ការបរិភោគនំបុ័ងជាមួយហត់ដកចំនួន៦៣ដើម ក្នុងរយៈពេល១០នាទី។ហើយគាត់បានចូលរួមប្រកួត ទាំងដែលខ្លួនផ្ទាល់កំពុងស្បែកជើង.វះ.កា.ត់. ដោយសារ.រ.បួ.ស.ជើង ប៉ុន្ដែមិនមែនជាបញ្ហាសម្រាប់គាត់ឡើយ បើទោះបីជាមានការ.ឈឺ.ចា.ប់.បន្ដិចបន្ដួចក៏ដោយ។
តួយ៉ាង ចំពោះកំណត់ត្រារបស់គាត់កាលពីមុន គឺគាត់អាចបរិភោគនំបុ័ងជាមួយហត់ដកបានចំនួន៧៦ដើមឯណោះក្នុងរយៈពេល១០នាទី។ ហើយការប្រកួតប្រជែងនេះដែរ ត្រូវបានខកខានប្រារព្ធធ្វើឡើងអស់រយៈពេលពីរឆ្នាំមកហើយដែលមូលហេតុមកពីជំងឺរាតត្បាតកូវីដ-១៩។
យ៉ាងណាមិញ អ្នកដែលទទួលជ័យលាភីលេខ២ បានបរិភោគនំបុ័ងជាមួយហត់ដកចំនួន៤៨ដើម និងជ័យលាភីលេខ៣ចំនួន៤១ដើមផងដែរ៕
ប្រភព: sportingnews
សូមទស្សនារូបភាពខាងក្រោម៖