កម្រមាន! អណ្ដើកភឿក ទើបតែបង្ហាញខ្លួនជាលើកដំបូង ដល់ពិភពលោក - TrueID

កម្រមាន! អណ្ដើកភឿក ទើបតែបង្ហាញខ្លួនជាលើកដំបូង ដល់ពិភពលោក

June 17, 2022

ស្វីស៖ កាលពីថ្មីៗនេះ អណ្ដើកភឿក Galapagos ត្រូវបានពិពណ៌នាថាជាប្រភេទដំបូងរបស់វា ខណៈពេលដែលវាបានបង្ហាញខ្លួនជាសាធារណៈ នៅសួនសត្វរបស់ប្រទេសស្វីស។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វអណ្ដើកដ៏តូចនេះ ជាអណ្ដើកភឿក ដែលមានស្បែកស្លេកនិងភ្នែកពណ៌ក្រហមគួរឲ្យចាប់អារម្មណ៍។ ហើយវាបានកើតកាលពីខែឧសភា ឆ្នាំ២០២២ ដោយស៊ុតរបស់វាបានចំណាយអស់រយៈពេល២ខែកន្លះនៅក្នុងកន្លែងភ្ញាស់។ ជាក់ស្ដែង ភឿកជាករណីដ៏កម្រកើតមាន លើអណ្តើក ដែលមានប្រហែលមួយករណីប៉ុណ្ណោះ ក្នុងចំណោម១០០,០០០ករណី។ បើប្រៀបធៀបទៅនឹងមនុស្សវិញមានប្រហែលមួយករណី ក្នុងចំណោម២០,០០០ករណី។

យ៉ាងណាមិញ ឥឡូវនេះ ទម្ងន់របស់កូនអណ្ដើកភឿកខាងលើ មានទម្ងន់ចំនួន៥០ក្រាម ដែលទំហំប៉ុននឹងបាតដៃរបស់មនុស្សធំ។ចំពោះភេទរបស់វាវិញ មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ឡើយ​ទេ។ ចំណែកមេរបស់វា មានទម្ងន់លើសពី១០០គីឡូក្រាមនិងបានផ្ដល់កំណើតឲ្យកូនអណ្ដើកមួយក្បាលផ្សេងទៀត តែមានពណ៌ខ្មៅដូចនឹងមេដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...