អាមេរិក៖ បុរសម្នាក់ឈ្មោះថា Raphael Holder អាយុ២៣ឆ្នាំនិងជាទាហានដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានធ្វើឲ្យម្ដាយស្រក់ទឹកភ្នែកនៅពេលដែលឃើញលោកបង្ហាញខ្លួនចំពោះមុខ ក្រោយពីខានជួបគ្នាអស់រយៈពេលជាងបីឆ្នាំ ដោយសារជាប់បម្រើការងារ។
តាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថា បុរសជាកូនប្រុស បានធ្វើដំណើរជាង៣,០០០គីឡូម៉ែត្រដើម្បីទៅចូលរួមពិធីមង្គលការរបស់ម្ដាយ ហើយមុនថ្ងៃរៀបការមួយថ្ងៃ លោកបានធ្វើពុតជារវល់ ដែលធ្វើឲ្យម្ដាយសោកស្ដាយជាខ្លាំង។ តែលុះពេលថ្ងៃរៀបការលោកបានបង្ហាញខ្លួន និងស្រែកថា “គឺខ្ញុំ” ចំពេលដែលអាជ្ញាធរក្នុងតំបន់សួរទៅកាន់ភ្ញៀវក្នុងពិធីថា “តើអ្នកណានៅទីនេះជាអ្នកដឹកដៃកូនក្រមុំក្នុងថ្ងៃមង្គលការ?”។ហើយឮដូច្នេះ ភ្ញៀវទាំងអស់ ព្រមទាំងស្ត្រីជាម្ដាយមានការភ្ញាក់ផ្អើលជាខ្លាំងដោយមិននឹកស្មានថាលោកអាចមកចូលរួមឡើយ។
យ៉ាងណាមិញ ជុំវិញទិដ្ឋភាពដ៏សប្បាយរីករាយខាងលើត្រូវបានគេថតឡើង និងយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញអ៊ីនធឺណេតដោយទទួលបានការចុចចូលទស្សនាជាច្រើនដងផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖