ការសិក្សាស្រាវជ្រាវថ្មីបានរកឃើញថា ការទទួលទានដំណេកត្រូវម៉ោងពេល អាចជួយឲ្យអ្នកកាត់បន្ថយបាននូវហានិភ័យនៃបេះដូង មិនថាតែអ្នកមានទំនោរនៃហ្សេនដែលនាំឲ្យកើតជំងឺបេះដូងនោះទេ។
អ្នកសិក្សាស្រាវជ្រាវបានវិភាគទៅលើសេចក្តីរាយការណ៍ធ្វើឡើងដោយផ្ទាល់ពីទម្លាប់នៃការទទួលទានដំណេករបស់អ្នកចូលរួមធ្វើការសិក្សាស្រាវជ្រាវនិងកំណត់ត្រាផ្នែកវេជ្ជសាស្ត្រ ព្រមទាំងការផ្តោតទៅលើព័ត៌មានដែលពាក់ព័ន្ធនឹងហ្សេនដើម្បីកំណត់ថាតើមនុស្សទាំងនោះ មានហ្សេនដែលធ្វើឲ្យដំណេករបស់ពួកគេតិចម៉ោងយ៉ាងដូចម្តេចនោះទេ។
ជាការវិភាគគេបានប្រើប្រាស់វិធីមួយហៅថា Mendelian randomization ដែលពាក់ព័ន្ធទៅនឹងការប្រែប្រួលនៃហ្សេនដើម្បីមើលឃើញថា តើកត្តាមួយចំនួនពិតជារួមផ្សំគ្នាជាមួយនឹងហានិភ័យយ៉ាងខ្ពស់ ឬទាបនៃជំងឺបេះដូងនោះដែរឬទេ។ ខណៈដែលវិធីនេះផ្តល់នូវលទ្ធផលបង្ហាញពីភាពទាក់ទិនវិញនោះ គឺមិនមានកត្តារួមផ្សំឯណាផ្សេងទៀតដែលនាំឲ្យមានការទាក់ទាមដោយផ្ទាល់នោះឡើយ៕