អាហារសម្រន់ដែលមានគុណភាពខ្ពស់ និងល្អចំពោះសុខភាពម៉ាក Chaosua មានវត្តមានជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាហើយ! - TrueID

អាហារសម្រន់ដែលមានគុណភាពខ្ពស់ និងល្អចំពោះសុខភាពម៉ាក Chaosua មានវត្តមានជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

April 21, 2022

ភ្នំពេញ៖អាហារសម្រន់បាយក្តាំងស្រួយជាមួយសាច់ជ្រូកផាត់ (Rice cracker), ចម្រៀកសាច់ជ្រូកស្រួយ(Crispy pork stick) ម៉ាក Chaosua ដែលមានគុណភាពខ្ពស់ល្អចំពោះសុខភាព និងលក់ដាច់បំផុតចំណាត់ថ្នាក់លេខ 1ក្នុងប្រទេសថៃ ពេលនេះមានវត្តមានជាផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ។

បាយក្តាំងស្រួយ(Chaosua RiceCracker) និងចម្រៀកសាច់ជ្រូកស្រួយ (Chaosua Crispy Pork Stick) ជាអាហារសម្រន់ដែលយើងទាំងអស់គ្នាចូលចិត្តញុំាបំផុតជាមួយនឹងរសជាតិឆ្ងាញ់ជក់មាត់ ញុំាហើយចង់ញុំាទៀតសាច់ដែលយកមកផលិតត្រូវបានសម្រិតសម្រាំងយកតែសាច់ណាដែលមានគុណភាពខ្ពស់បំផុតនិងប្រើអង្ករប្រណីតផ្កាម្លិះសុទ្ធ 100% ជាមួយនឹងគ្រឿងផ្សំយកមកប្រឡាក់ដោយប្រើរូបមន្តសម្ងាត់ពិសេសគ្មានពីរ។

មិនថាសាច់បាយក្តាំង ឬចម្រៀកសាច់ជ្រូក គឺមានភាពស្រួយខ្ញោក​ ឈ្ងុយឆ្ងាញ់ញុំាហើយជក់មាត់ ចង់ឈប់ញុំាក៏មិនបាន!គ្រប់ពេលដែលលោកអ្នកឃ្លានពេលកំពុងធ្វើដំណើរកម្សាន្តឬនៅផ្ទះជួបជុំជាមួយមនុស្សជាទីស្រឡាញ់ បាយក្តាំងស្រួយ (Chaosua RiceCracker) និងចម្រៀកសាច់ជ្រូកស្រួយ (Chaosua Crispy Pork Stick) គឺជាអាហារសម្រន់ដែលស័ក្តិសមបំផុតសម្រាប់លោកអ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែង។

សូមបញ្ជាក់ផងដែរថា សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជានិងជាពិសេសក្នុងរាជធានីភ្នំពេញ​បច្ចុប្បន្ននេះគឺសង្កេតឃើញថាប្រជាជនគិតពីសុខភាពជាចម្បង និងត្រូវការទទួលទានអាហារដែលល្អចំពោះសុខភាពដែលនេះវាហាក់ដូចជាការយល់ដឹងអំពីគុណប្រយោជន៍នៃការដែលមានសុខភាពល្អក៏ដូចជាបានដាស់ឱ្យអាហារសម្រន់ដែលមានគុណភាពខ្ពស់ជុំវិញពិភពលោកបានមានវត្តមានមកដល់ប្រទេសកម្ពុជាផងដែរ។ Chaosua គឺជាអាហារសម្រន់ដែលល្អឥតខ្ចោះសម្រាប់អ្នកដែលស្រឡាញ់សុខភាពដោយគ្មានប្រើប៊ីចេង (MSG) សម្បូរដោយសារធាតុចិញ្ចឹមនិងប្រូតេអ៊ីនខ្ពស់ដោយប្រើអង្ករប្រណីតផ្កាម្លិះសុទ្ធ​ 100%។

បាយក្តាំងស្រួយលាយសាច់ជ្រូកផាត់(Chaosua Rice Cracker) ត្រូវបានគេទទួស្គាល់ថាជាអាហារសម្រន់ដែលមានគុណភាពខ្ពស់ ល្អចំពោះសុខភាព និងរហ័សទាន់ចិត្តឃ្លានពេលណាអាចទទួលទានបានភ្លាមៗស័ក្តិសមបំផុតសម្រាប់អ្នកដែលរវល់ខ្លាំង។ Chaosua Rice Cracker លាយសាច់ជ្រូកផាត់ដែលមានគុណភាពខ្ពស់ជាមួយនឹងអង្ករប្រណីតផ្កាម្លិះសុទ្ធដែលជួយសម្រន់ពេលដែលលោកអ្នកឃ្លាន។ ដោយឡែកសម្រាប់ចម្រៀកសាច់ជ្រូកស្រួយ(Chaosua Crispy Pork Stick) ស័ក្តិសមបំផុតសម្រាប់ទទួលទានពេលឃ្លានដោយផ្តល់នូវបរិយាកាសរីករាយដូចជាពេលមើលកុនជុំគ្នាពេលយប់ ឬជួបជុំមិត្តភ័ក្តិនៅខាងក្រៅជាដើម។ព្រោះវាត្រូវបានដុតចម្អិនដោយប្រើតែសាច់ណាដែលមានគុណភាពខ្ពស់បំផុតនិងប្រឡាក់គ្រឿងដោយប្រើរូបមន្តពិសេសសម្ងាត់គ្មានពីរសម្បូរនូវប្រូតេអ៊ីនខ្ពស់ និងសារធាតុចិញ្ចឹម។

សម្រាប់បាយក្តាំងស្រួយលាយសាច់ជ្រូកផាត់(Chaosua Rice Cracker)ដែលអាចរកទិញបានលើទីផ្សារក្នុងប្រទេសកម្ពុជា គឺមាន 5 រសជាតិ៖ សាច់ជ្រូកផាត់រសជាតិដើម (OriginalPork Floss), សាច់ជ្រូកផាត់រសជាតិហឹរ (Spicy Pork Floss), រសជាតិបង្គា(Shrimp), រសជាតិសារ៉ាយសមុទ្រ (Seaweed),រសជាតិមឹក ( Roasted Squid) រីឯចម្រៀកសាច់ជ្រូកស្រួយ(Chaosua Crispy Pork Stick) មាន 2 រសជាតិ៖រសជាតិដើម (Original flavor) និងរសជាតិហឹរ (Spicyflavor)។

អំពី Chaosua

ក្រុមហ៊ុន Tia Ngee Hiang (Chaosua) ខូអិលធីឌីត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1958 ក្នុងប្រទេសថៃដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការផ្តល់ជូននូវអាហារដែលមានគុណភាពខ្ពស់លំដាប់ព្រីមៀមជូនដល់អ្នកទទួទានទាំងអស់។Chaosua ជឿជាក់ថាអាហារល្អផ្តល់នូវជីវិតដែលពោរពេញដោយភាពរុងរឿង។ហេតុដូច្នេះហើយបានជាគ្រប់អាហារសម្រន់ និងប្រភេទអាហារទាំងអស់គឺត្រូវតែមានរសជាតិឆ្ងាញ់និងមានគុណភាពខ្ពស់ជានិច្ច។ Chaosua តែងតែផ្តល់នូវពេលវេលារីករាយគ្រប់ពេលនិងការជួបជុំទទួលទានអាហារដែលមានសុភមង្គលសម្រាប់យើងទាំងអស់គ្នាតាមរយៈផលិតផលចំណីអាហារ ប្រភេទអាហារសម្រន់និងអាហារទទួលទានដែលគួរជាទីទុកចិត្តបំផុត។ Chaosua ត្រូវបានបង្កើតឡើងយ៉ាងល្អបំផុតលើសពីអាហារដោយផ្តល់នូវភាពរីករាយ ស្នាមញញឹម និងសុភមង្គល។

ស្វែងយល់បន្ថែមពីផលិតផលរបស់យើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការChaosua Cambodiaឬក៏អាចធ្វើការទំនាក់ទំនងតាមរយៈតំណាងចែកចាយផ្លូវការរបស់យើងក្នុងប្រទេសកម្ពុជា PacificAndaman (Cambodia)Co., Ltd ដែលមានអាសយដ្ឋាន៖​ ផ្ទះលេខ #231,Building Time Tower, ផ្លូវលេខ 217សង្កាត់ទួលទំពូង 2 ឬទូរស័ព្ទមកកាន់លេខ៖ +855 12 517869៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...