ឥណ្ឌា៖ អតីតរដ្ឋមន្រ្តីរដ្ឋ Uttarakhand និងជាមេដឹកនាំគណបក្ស Bharatiya Janata លោក Trivendra Singh Rawat បានចាត់ទុកវីរុសនេះថាជា សារពាង្គកាយមានជីវិតដែលមានសិទ្ធិរស់រានមានជីវិត ដែលនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្នុងនោះ លោក Trivendra Singh Rawat មានប្រសាសន៍ដូច្នេះថា៖
ទោះយ៉ាងណា លោក Rawat បាននិយាយថា មនុស្សត្រូវតែវៃឆ្លាតដើម្បីយកឈ្នះវីរុសនេះដើម្បីសុវត្ថិភាព។
ប្រសាសន៍លើកឡើងរបស់លោក Rawat ត្រូវបានយកទៅត្រូល (Troll) ពេញបណ្តាញសង្គម ហើយមានអ្នកខ្លះបានស្តីបន្ទោសចំអកឡកលើយ ថែមទាំងលែបខាយសើចចំអកដល់រដ្ឋាភិបាលផងដែរ៕
ប្រភព៖ Daily Star