វិធីសាស្រ្ត និងដំណោះស្រាយ៣ ចំណុច ដែលធ្វើឱ្យអ្នករៀនពូកែ - TrueID

វិធីសាស្រ្ត និងដំណោះស្រាយ៣ ចំណុច ដែលធ្វើឱ្យអ្នករៀនពូកែ

February 2, 2021

នៅក្នុងវ័យសិក្សា ក្នុងនាមជាសិស្សម្នាក់ គឺទាមទារឲ្យយើងសិក្សាពីមុខវិជ្ជាច្រើនណាស់ ដែលធ្វើឲ្យយើងគួរដឹងអំពីវិធីសាស្ត្រនិងរបៀបមួយចំនួន ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ ដែលដំណោះស្រាយនោះមានដូចតទៅ៖

១. ឧស្សាហ៍រំលឹកមេរៀនដើម្បីកុំឲ្យភ្លេច

អ្វីដែលអ្នកគួរធ្វើនោះគឺ យើងត្រូវមើលមេរៀនឲ្យបានមុនពេលដែលគ្រូបង្រៀន។ រីឯពេលទៅដល់សាលា  យើងអាចរៀនពីលោកគ្រូ អ្នកគ្រូ បានម្តងទៀត។​ពេលមកដល់ផ្ទះ យើងអាចសង្ខេបពីអ្វីដែលអ្នកបានរៀន បានសេចក្ដីថាយើងបានរៀនបន្ថែមបានម្ដងទៀត។  យើងអាចរៀនអំពីមេរៀននោះបាន ៣ដង នោះក្នុងមួយថ្ងៃ (ចំពោះមេរៀនមួយចំនួន)។

២.  ព្យាយាមធ្វើលំហាត់ និងវិញ្ញាសា

ការធ្វើលំហាត់ និងវិញ្ញាសាក៏ជាផ្នែកមួយដែលជួយបំប៉នខួរក្បាល និងជំនួយស្មារតីដល់យើងក្នុងការចងចាំបានប្រសើរជាងមុន  ជាពិសេសទាក់ទងទៅនឹង មេរៀន រូបមន្ត ទ្រឹស្ដីនិងគន្លឹះសម្រាប់ធ្វើការដោះស្រាយលើប្រធានលំហាត់ទាំងនោះ ហើយវាក៏មានលាយឡំគ្រប់មេរៀនទាំងអស់ដែលយើងបានរៀន ជាហេតុធ្វើឲ្យយើងដឹង និងយល់ពីវាបានច្រើន។

រូបតំណាង
រូបតំណាង

៣.  ការគ្រប់គ្រងពេលវេលាបានត្រឹមត្រូវ  និងចេះលើកទឹកចិត្តខ្លួនឯង

ការរៀបចំពេលវេលា ក៏ជាកត្តាមួយដ៏សំខាន់មិនអាចខ្វះបាន។ យើងត្រូវតែកំណត់ខ្លួនឯងថា យើងនឹងគួរធ្វើអ្វីមុន និងដឹងពីអ្វីដែលត្រូវធ្វើឬ អ្វីដែលមិនគួរធ្វើ។ យើងត្រូវព្យាយាមបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត  ត្រូវចេះលើកទឹកចិត្តខ្លួនឯងដោយការឲ្យរង្វាន់ទៅខ្លួនឯង  និងជាមោទនភាពមួយក្នុងការឲ្យបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...