ការបង្ករោគក្នុងតម្រងនោម ជាប្រភេទនៃការបង្ករោគលើផ្លូវទឹកនោមធ្ងន់ធ្ងរ។ ពិតណាស់ ការបង្ករោគនេះ កើតឡើងនៅពេលដែលបាក់តេរីឆ្លងចូលទៅក្នុងផ្លូវទឹកនោម រាលដាលដល់ប្លោកនោម និងបន្តរាលដាលដល់តម្រងនោមម្ខាង ឬទាំងសងខាង។
តម្រងនោមជាសរីរាង្គសំខាន់ក្នុងរាងកាយ ព្រោះវាមានតួនាទីចាប់យកកាកសំណល់ និងបណ្ដេញកាកសំណល់ ព្រមទាំងជាតិពុលចេញមកក្រៅតាមទឹកនោម។ ជាក់ស្ដែង យើងអាចមានរោគសញ្ញានៃការបង្ករោគក្នុងតម្រងនោមភ្លាមៗ នៅរយៈពេល២ម៉ោងក្រោយតម្រងនោមឆ្លងមេរោគ។ ជាទូទៅ ការបង្ករោគក្នុងតម្រងនោមកើតឡើងនៅពេលដែលបាក់តេរីកើនឡើង និងមិនបានទទួលការព្យាបាលទាន់ពេលវេលា។
បាក់តេរីដូចជាEscherichia coli និងបាក់តេរីផ្សេងទៀតនៅក្នុងពោះវៀន អាចចូលទៅក្នុងផ្លូវទឹកនោមបាន ដែលបញ្ហានេះអាចបណ្ដាលឲ្យរលាកប្លោកនោម និងអាចមានការបង្ករោគលើផ្លូវទឹកនោម។ ក្នុងករណីដែលការបង្ករោគលើផ្លូវទឹកនោមរាលដាលដល់តម្រងនោម នោះតម្រងនោមរបស់យើងអាចនឹងមានដំណើរការខុសប្រក្រតី។ ជាលទ្ធផល ឈាមអាចនឹងឆ្លងមេរោគយ៉ាងងាយ ព្រមទាំងមានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង។
ជាមួយគ្នានេះ ការឆ្លងមេរោគក្នុងប្លោកនោមញឹកញាប់ បញ្ហាផ្លូវទឹកនោម ឬការស្ទះបង្កដោយក្រួសតម្រងនោម ក៏អាចនាំឲ្យកើតជំងឺតម្រងនោមដូចគ្នា។ មួយវិញទៀត បើលំហូរទឹកនោមហូរខុសទិសដៅ យើងក៏អាចឆ្លងមេរោគតម្រងនោមផងដែរ។
មិនមែនតែបាក់តេរីនៅក្នុងប្លោកនោម បណ្ដាលឲ្យមានការបង្ករោគនៅលើផ្លូវទឹកនោមឡើយ។ កត្តាផ្សេងទៀត ក៏រួមចំណែកដល់ការបង្កើនឱកាសនៃការបង្ករោគនេះដែរ ដូចជា៖
ប្រសិនបើយើងមិនព្យាបាលទេនោះ ការបង្ករោគលើផ្លូវទឹកនោមអាចនាំឲ្យក្លាយជាការបង្ករោគលើតម្រងនោមភ្លាមៗ។
តម្រងនោមជាសរីរាង្គសំខាន់ក្នុងរាងកាយ ព្រោះវាមានតួនាទីចាប់យកកាកសំណល់ និងបណ្ដេញកាកសំណល់ ព្រមទាំងជាតិពុលចេញមកក្រៅតាមទឹកនោម។ ជាក់ស្ដែង យើងអាចមានរោគសញ្ញានៃការបង្ករោគក្នុងតម្រងនោមភ្លាមៗ នៅរយៈពេល២ម៉ោងក្រោយតម្រងនោមឆ្លងមេរោគ។ ជាទូទៅ ការបង្ករោគក្នុងតម្រងនោមកើតឡើងនៅពេលដែលបាក់តេរីកើនឡើង និងមិនបានទទួលការព្យាបាលទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet