ធ្មេញច្រពើសទាក់ទងនឹងងាំធ្មេញដែលធ្មេញរត់មិនត្រង់ជួរ ដូចជាធ្មេញមានចេញក្រៅចូលក្នុង ហើយធ្មេញខ្លះនៅលើ និងធ្មេញខ្លះនៅក្រោម។ ហេតុអ្វីបានជាកូនដុះធ្មេញស្រុកមកច្រពើស? ធ្មេញច្រពើសអាចបណ្តាល ឱ្យកុមារមានបញ្ហាសុខភាពអ្វីខ្លះ? ហើយម៉ាក់ប៉ាអាចការពារកូនពីការដុះធ្មេញច្រពើសបានដោយវិធីណា?
ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់បានឱ្យដឹងថា ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារបញ្ហាក្រអូមមាត់។ កុមារមួយចំនួនកើតមកមានឆ្អឹងថ្គាមតូច តែធ្មេញមានទំហំធំៗ ដែលប្រៀបដូចជាបន្ទប់តូចមួយហើយមានមនុស្សច្រើនដែរ។ ដូច្នេះធ្មេញត្រូវតែដុះប្រជ្រៀតគ្នា ហើយត្រូវតែមានធ្មេញខ្លះដុះមកក្រៅ និងធ្មេញខ្លះដុះទៅក្នុងប្រជ្រៀតគ្នាទៅវិញទៅមក។
ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ចាប់តាំងពីអំឡុងពេលកូនដុះធ្មេញថ្មី (ធ្មេញស្រុក)។ បើឃើញពន្លកធ្មេញថ្មីកូនដុះចេញ តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ាត្រូវនាំកូនមកជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា ធ្មេញទឹកដោះនោះដល់អាយុដែលត្រូវដកចេញហើយឬនៅ? ដូច្នេះគ្រូពេទ្យអាចដកធ្មេញទឹកដោះនោះចេញបានទាន់ពេល ដើម្បីទុកកន្លែងឱ្យធ្មេញថ្មីដុះចេញមកឱ្យត្រង់ជួរ។
ជាទូទៅ បើកុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖
វិធីកែខែធ្មេញច្រពើសក្មេងបែងចែកចេញជា ២ ដំណាក់កាល៖
ដើម្បីការពារកូនកុំឱ្យដុះធ្មេញច្រពើស ម៉ាក់ប៉ាត្រូវតាមដានធ្មេញកូនចាប់តាំងពីកូនចាប់ផ្តើមដូរធ្មេញ ថាធ្មេញកូនផ្លាស់ប្តូរទៅតាមដំណាក់ដែរឬទេ? បើឃើញមានបញ្ហាមិនប្រក្រតីណាមួយ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យជំនាញដើម្បីដោះស្រាយទាន់ពេល។
– ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារកុមារមានឆ្អឹងថ្គាមតូច តែធ្មេញមានទំហំធំៗដែលតម្រូវឱ្យធ្មេញត្រូវតែដុះប្រជ្រៀតគ្នាទើបអាចដុះមកបាន។
– ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស បើម៉ាក់ប៉ាឃើញកូនមានពន្លកធ្មេញថ្មីដុះមក តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេ្យ ដើម្បីឱ្យគ្រូពេទ្យដកក្នុងបំណងទុកកន្លែងឱ្យធ្មេញថ្មីដុះមកត្រង់ជួរ។
– កុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖
– កូនមានធ្មេញច្រពើសអាចកែខែដោយពាក់ឧបករណ៍ពុតធ្មេញដើម្បីទាញធ្មេញកុមារឱ្យរត់ត្រង់ជួរមកវិញ..
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet