យើងម្នាក់ៗអាចមានអាការៈអាលែកហ្ស៊ីមិនដូចគ្នាទេ ហើយប្រតិកម្មទៅនឹងភ្នាក់ងារបង្កអាលែកហ្ស៊ីក៏ខុសៗគ្នាដែរ។ ជាក់ស្ដែង អាលែកហ្ស៊ីអាចកើតឡើងដោយសារតែកត្តារាងកាយផ្ទាល់ បរិយាកាសខាងក្រៅ និងបរិស្ថានជុំវិញជាដើម។ យ៉ាងណាមិញ អាការៈអាលែកហ្ស៊ីកាន់តែមានធ្ងន់ធ្ងរនៅពេលយប់ ដោយសារតែធូលីដីកកកុញនៅលើពូកខ្នើយរបស់យើង។ ក្នុងករណីដែលយើងអាលែកហ្ស៊ីទៅតាមរដូវកាល ឬអាលែកហ្ស៊ីជាមួយនឹងបរិយាកាស យើងអាចមានអាការៈធ្ងន់ធ្ងរនៅពេលយប់ ពេលព្រឹក ឬទាំងពីរពេល។
ជាក់ស្ដែង មិនថាអាលែកហ្ស៊ីប្រភេទណាទេ គឺសុទ្ធតែអាចរំខានដល់ដំណេករបស់យើងបាន។ កន្ទួលរមាស់ អាលែកហ្ស៊ីជាមួយនឹងអាហារ ឬចុកពោះដែលបណ្ដាលមកពីអាលែកហ្ស៊ីក៏អាចបង្កជាបញ្ហាដំណេក។ ប៉ុន្តែ អាលែកហ្ស៊ីដែលធ្វើឲ្យយើងពិបាកគេងនៅពេលយប់ភាគច្រើន គឺអាលែកហ្ស៊ីច្រមុះ និងជំងឺហឺត ហើយកត្តាដែលបង្កឲ្យអាការៈកាន់តែធ្ងន់ធ្ងរនៅពេលយប់ រួមមាន៖
ការគេងផ្ងារអាចជំរុញឲ្យធ្លាក់ទឹកសំបោរនៅខាងក្រោយច្រមុះហូរចូលទៅក្នុងបំពង់ក ដែលនាំឲ្យរមាស់កនៅពេលគេង។ ជាទូទៅ បញ្ហាតឹងចម្រុះ និងហៀរសំបោរ កើតឡើងជាទូទៅចំពោះអ្នកដែលអាលែកហ្ស៊ី និងអាចរំខានដល់ដំណេករបស់យើងបាន។ ប្រសិនបើភ្នាក់ងារបង្កអាលែកហ្ស៊ីប្រមូលផ្ដុំនៅលើគ្រែ នោះវានឹងអាចធ្វើឲ្យយើងរមាស់ពាសពេញរាងកាយបានតែម្តង។
អាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរនៅពេលយប់ដោយសារមូលហេតុអ្វី? ការគេងផ្ងារអាចជំរុញឲ្យធ្លាក់ទឹកសំបោរនៅខាងក្រោយច្រមុះ ហូរចូលទៅក្នុងបំពង់ក ដែលនាំឲ្យរមាស់កនៅពេលគេង។ ជាទូទៅ បញ្ហាតឹងចម្រុះ និងហៀរសំបោរ កើតឡើងជាទូទៅចំពោះអ្នកដែលអាលែកហ្ស៊ី និងអាចរំខានដល់ដំណេករបស់យើងបាន។ ប្រសិនបើភ្នាក់ងារបង្កអាលែកហ្ស៊ីប្រមូលផ្ដុំនៅលើគ្រែ នោះវានឹងអាចធ្វើឲ្យយើងរមាស់ពាសពេញរាងកាយបានតែម្តង។ គន្លឹះកាត់បន្ថយបញ្ហាអាលែកហ្ស៊ីនៅពេលយប់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet