បន្ថែមពីលើរូបមន្តធ្វើឱ្យស្បែកស! គន្លឹះថែទាំល្អបំផុតសំរាប់គ្រប់ប្រភេទស្បែក! - TrueID

បន្ថែមពីលើរូបមន្តធ្វើឱ្យស្បែកស! គន្លឹះថែទាំល្អបំផុតសំរាប់គ្រប់ប្រភេទស្បែក!

August 18, 2021

ភ្នំពេញ៖ យើងទាំងអស់គ្នាតែងស្រម៉ៃចង់បានស្បែករលោងភ្លឺស្រស់ថ្លា ​ប៉ុន្តែវាមិនងាយស្រួលដើម្បីកំណត់យកប្រភេទផលិតផលថែទាំស្បែកល្អបំផុតសំរាប់លោកអ្នកត្រូវការឡើយ។ ​លើសពីនេះយើងក៏មិនត្រូវធ្វេសប្រហែសចំពោះការថែទាំស្បែកផងដែរ ​ព្រោះក្រៅតែពីស្បែកស្ងួតនិងរមាស់ដែលកើតឡើងដោយការថែទាំមិនត្រឹមត្រូវ។ស្បែករបស់​លោកអ្នកក៏អាចជួបប្រទះនូវការរលាកដោយកំដៅព្រះអាទិត្យនិងភាពកខ្វក់ដោយធូលីពីបរិយាកាសខាងក្រៅរួមផ្សំនឹងអាកាសធាតុដ៏អាក្រក់នេះវាផ្តល់ផលប៉ះពាល់ដោយផ្ទាល់មកលើស្បែកយ៉ាងខ្លាំង។ក្រៅតែពីស្បែកធម្មតាក៏មានប្រភេទស្បែកផ្សេងៗទៀតដែលប្រឈមនឹងគ្រោះថ្នាក់ផងដែរ​ដូចជាស្បែកស្ងួត ឬស្បែកប្រេះស្រកា ​និងស្បែកដែលងាយប្រតិកម្មជាដើម។

ដូច្នេះសូមមើលពីរបៀបកំណត់ប្រភេទស្បែករបស់លោកអ្នកដូចខាងក្រោម៖

កង្វះសំណើមអាចបណ្តាលអោយស្បែកលោកអ្នកស្ងួតឬប្រេះស្រកា បើលោកអ្នកមានបញ្ហាដូចនេះតើលោកអ្នកដឹងពីវាដោយរបៀបណា?ចម្លើយគឺត្រូវត្រួតពិនិត្យស្បែកលោកអ្នកថាតើវាមានរបក គ្រើម មិនម៉ត់រលោងនិងជាញឹកញាប់មានអារម្មណ៍ថារមាស់ដែរឬទេ?វាជារឿងសាមញ្ញទេដែលអាកាសធាតុក្តៅបណ្តាលឱ្យស្បែកខ្វះសំណើម។បែបនេះសូមកុំបារម្ភអីដើម្បីជៀសវាងកុំឱ្យស្បែកស្ងួតឬប្រេះស្រកា គឺលោកអ្នកគ្រាន់តែដើរលំហែរនិងផ្តល់សំណើមដល់ស្បែកលោកអ្នកជាប្រចាំដើម្បីឱ្យស្បែកទន់និងរក្សាជាតិទឹកក្នុងស្បែកបានគ្រប់គ្រាន់ដោយប្រើឡេការពារកំដៅថ្ងៃតែសូមកុំងូតទឹកច្រើនដងពេក។

បើស្បែកលោកអ្នកឡើងក្រហមតឹង និងមានរមាស់ ឬផ្នែកខ្លះមិនរលោងសោះនោះលោកអ្នកអាចកើតមានបញ្ហាស្បែកងាយប្រតិកម្មហើយ។បើលោកអ្នកជួបបញ្ហាបែបនេះស្បែករបស់លោកអ្នកទំនងជាប្រតិកម្មធ្ងន់ធ្ងរទៅនឹងផលិតផលថែទាំស្បែកដែលមានសារធាតុគីមីច្រើនជាង។ដើម្បីដោះស្រាយចង្ងល់នេះបានជាចំបងលោកអ្នកត្រូវធ្វើការសាកល្បងដោយគ្រាន់តែយកផលិតផលថែទាំស្បែកមកលាបលើដៃហើយរង់ចាំពីរបីនាទីពេលនោះលោកអ្នកនឹងឃើញមានប្រតិកម្មដែរ ឬទេ!ជានិច្ចកាលសូមចងចាំថាលោកអ្នកគួរតែប្រើសាប៊ូដែលធ្វើអោយស្បែកទន់មានសំណើម ដើម្បីកុំឱ្យស្បែករោល។

ទោះបីជាលោកអ្នកមានស្បែកស្ងួតប្រេះស្រកា ឬ ស្បែកងាយប្រតិកម្មសូមកុំបារម្ភ!​ ព្រោះយើងបានស្វែងរកគន្លឹះល្អៗទាក់ទងនឹងការថែទាំស្បែកមកជូនលោកអ្នក។ការបំពេញជាតិទឹកក្នុងស្បែកពិតជាមានសារៈសំខាន់ណាស់​សម្រាប់លោកអ្នក​ក្នុងការជ្រើសរើសឡេផ្តល់សំណើមដែលត្រឹមត្រូវ​ ហើយនេះជាវិធីងាយៗជួយលោកអ្នកអោយសំរេចបាននូវស្បែកភ្លឺរលោង​ស្រស់ថ្លា៖

ប្រើឡេថែទាំស្បែកដែលផ្ទុកទៅដោយវីតាមីនសេ

មានការសិក្សាជាច្រើនបង្ហាញពីអត្ថប្រយោជន៏វីតាមីនសេ(VitaminC) នៅពេលលាបលើស្បែក។សំរាប់លោកអ្នកប្រើដំបូងគួរតែស្វែករកផលិតផលដែលផ្ទុកទៅដោយវីតាមីនសេព្រោះវាមានសារធាតុផ្សំធ្វើឱ្យសដាច់គេហើយជួយទប់ទល់មិនអោយប៉ះពាល់ដល់គល់រោមស្បែកនិងជួយឱ្យស្បែកលោកអ្នកក្មេងជាងវ័យ។វីតាមីនសេ ក៏ជំនួយអោយមានការបង្កើតនូវខូឡាជិន(Collagen)ដែលមានប្រូតេអ៊ីនសំខាន់ធ្វើអោយស្បែកលោកអ្នកមានសភាពយឺតនិងទន់។

ស្វែងរកឡេផ្តល់សំណើមដែលមានសារធាតុផ្សំច្រើនមុខ          

នៅពេលលោកអ្នកស្វែងរកឡេផ្តល់សំណើមសម្រាប់ប្រើប្រាស់ចូរកំណត់នូវប្រសិទ្ធភាពនិងសារធាតុផ្សំរបស់វា។លើសពីប្រសិទ្ធភាពធ្វើឱ្យស ដែលបានមកពីវីតាមីសេ ឡេ NIVEAExtra White C&A Vitamin ក៏មាននូវសារជាតិLicoriceRoot Extra, Sodium Ascorbyl Phosphate និងAlpha-Bisabololអាចឱ្យលោកអ្នកទទួលបានស្បែកមើលទៅនៅក្មេងនិងរលោងបានយ៉ាងងាយស្រួល។ជាមួយគ្នានេះផងដែរ ឡេថែទាំស្បែកនេះមានវីតាមីន Aលើសពី១០០ដងចំរាញ់ចេញពី AcerolaCherry Extracts ដែលអាចកាត់បន្ថយនូវស្នាមអុចខ្មៅនិងធ្វើឱ្យស្បែកទាំងមូលកាន់តែស ហើយឡេនេះក៏ជួយជុសស្បែកដែលខូចនិងទប់កម្តៅពីពន្លឺព្រះអាទិត្យដូច្នេះស្បែករបស់លោកអ្នកត្រូវបានការពារយ៉ាងហ្មតចត់ពីកាំរស្មី​Ultraviolet(UV)។

ពិសារទឹកឱ្យបានគ្រប់គ្រាន់          

គ្រប់អ្នកឯកទេសស្បែកទាំងអស់តែងតែលើកឡើងអំពីសារៈប្រយោជន៍នៃការញ៉ាំទឹកដែលយើងត្រូវញ៉ាំយ៉ាងហោចណាស់ឱ្យបាន៨កែវ(TheGolden Rule) ក្នុងមួយថ្ងៃ។

ធ្វើលំហាត់ប្រាណ 

ការបង្កើតសកម្មភាពឬហាត់ប្រាណធ្វើឱ្យដំណើរឈាមរត់បានល្អនិងផ្តល់ឱ្យស្បែកលោកអ្នកទន់រលោងកាន់តែខ្លាំងឡើង។ជាងនេះទៅទៀតការហាត់ប្រាណវាធ្វើឱ្យលោកអ្នកញ៉ាំទឹកបានកាន់តែច្រើនទទួលបានសុខភាពល្អ​និងមានរូបរាងសមសួនស្របតាមស្តង់ដារ​គួរជាទីចាប់អារម្មណ៍ផងដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...