ការញុំាអាហារសម្បូរជាតិដែកអាចជួយបំពេញតម្រូវការជាតិដែកដែលរាងកាយយើងត្រូវការជាប្រចាំក្នុងមួយថ្ងៃ ហើយជួយបង្ការបញ្ហារខ្វះជាតិដែក និងជួយរាងកាយផលិតឈាមក្រហមគ្រប់គ្រាន់។ ជាតិដែកជារ៉ែសំខាន់ក្នុងការផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីនក្នុងឈាមក្រហម។
រាងកាយត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ ព្រោះកោសិកាឈាមក្រហមមួយអាចរស់បានតែ ១២០ ថ្ងៃប៉ុណ្ណោះ។ ជាមធ្យម ខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកាក្នុងមួយវិនាទីដែលស្មើនឹងបរិមាណឈាមក្រហមងាប់ក្នុងមួយវិនាទីដែរ។ ដូច្នេះ ក្នុងមួយថ្ងៃរាងកាយផលិតកោសិកាឈាមក្រហមប្រហែល ១៧៣ ទៅ ២៥៩ ពាន់លាន ហើយកោសិកាឈាមក្រហមដែលងាប់នឹងត្រូវកម្ចាត់ចោលក្នុងថ្លើម។
ឈាមក្រហមសម្បូរទៅដោយហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមានផ្ទុកជាតិដែក មាននាទីផ្តល់ពណ៌ក្រហមឱ្យឈាម ព្រមទាំងដឹកនាំអុកស៊ីសែនពីសួតទៅកាន់ជាលិកាពាសពេញរាងកាយ និងដឹកនាំកាបូនឌីអុកស៊ីតពីក្នុងរាងកាយត្រលប់ទៅសួតវិញដើម្បីបញ្ចេញចោល។
ជាតិដែកក៏មាននាទីផលិតមាយអូក្លូប៊ីន (myoglobin) ដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែនទៅឱ្យសាច់ដុំដែរ។ ជាងនេះទៅទៀតរាងកាយត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូន ជួយដល់ការលូតលាស់រាងកាយនិងពង្រឹងប្រព័ន្ធភាពសុំា។
ជាតិដែកប្រហែល ៧០% គឺស្ថិតក្នុងហេម៉ូក្លូប៊ីន ៥% ស្ថិតក្នុងប្រូតេអ៊ីនសំខាន់ៗផ្សេងទៀតក្នុងរាងកាយនិង ២៥% ស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីន ferritin សម្រាប់ប្រើប្រាស់នៅពេលត្រូវការ។
រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះនៅពេលរាងកាយមិនទទួលបានជាតិដែកគ្រប់គ្រាន់ពីចំណីអាហារ រាងកាយនឹងប្រើប្រាស់ជាតិដែកដែលស្តុកទុកក្នុងខ្លួនដែលមានបរិមាណប្រហែល ២៥% រហូតដល់អស់ ហើយបណ្តាលឱ្យយើងខ្វះជាតិដែក។
ខាងក្រោមជាអាហារសម្បូរជាតិដែកដែលយើងគួរបញ្ចូលក្នុងរបបអាហារដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់៖
Continue Reading
អាហារសម្បូរជាតិដែកជួយឱ្យយើងមានសុខភាពល្អ ព្រោះនៅពេលខ្វះជាតិដែក សរីរាង្គក្នុងរាងកាយមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទេ ហើយក៏មិនអាចដំណើរការបានល្អដែរ។
– រាងកាយត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ ព្រោះកោសិកាឈាមក្រហមមួយអាចរស់បានតែ ១២០ ថ្ងៃប៉ុណ្ណោះ។– ជាមធ្យមខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកាក្នុងមួយវិនាទីដែលស្មើនឹងបរិមាណឈាមក្រហមងាប់ក្នុងមួយវិនាទីដែរ។– ខាងក្រោមជាអាហារសម្បូរជាតិដែក៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet