ជាទូទៅ ទារកក្នុងផ្ទៃបង្វិលក្បាលចុះក្រោមដោយខ្លួនឯង ដើម្បីជួយសម្រួលដល់ការសម្រាលតាមធម្មជាតិរបស់ម៉ាក់ប្រកបដោយភាពរលូន និងសុវត្ថិភាព។
ពិតណាស់ រយៈពេលនៃការបង្វិលក្បាលរបស់កូនមិនដូចគ្នានោះទេ ប៉ុន្តែទារកក្នុងផ្ទៃអាចចាប់ផ្ដើមបង្វិលក្បាលក្រោយសប្ដាហ៍ទី២០នៃការពពោះ។ មុនសប្ដាហ៍ទី២៨ ឱកាសនៃការបង្វិលក្បាលចុះក្រោមរបស់ទារកក្នុងផ្ទៃ គឺ៧៥% និងប្រហែលជា៩០%នៅសប្ដាហ៍ទី៣២។ ឈានដល់ពេលគ្រប់ខែ ឱកាសនៃការបង្វិលក្បាលរបស់ទារកកើនដល់៩៧%។
ស្ត្រីពពោះមួយចំនួន អាចទទួលអារម្មណ៍ដឹង នៅពេលដែលទារកក្នុងផ្ទៃបង្វិលចុះក្រោម។ នៅពេលដែលក្បាលទារកនៅខាងលើ ម៉ាក់អាចមិនស្រួលនៅក្រោមឆ្អឹងជំនី និងមានអារម្មណ៍ថាកូនធាក់នៅផ្នែកខាងក្រោមពោះ។
យ៉ាងណាមិញ នៅពេលដែលក្បាលទារកបង្វិលចុះក្រោម យើងនឹងមានអារម្មណ៍ថាកូនធាក់នៅពោះផ្នែកខាងលើ ព្រមទាំងមិនស្រួល ឬមានសម្ពាធនៅក្នុងឆ្អឹងអាងត្រគាកជាងពោះផ្នែកខាងលើ។
បើទារកមិនបង្វិលក្បាលចុះក្រោមទេនោះ ម៉ាក់អាចមានហានិភ័យនៃការកើតកូនបញ្ច្រាសជើង ដែលអាចតម្រូវឲ្យសម្រាលដោយវះកាត់ ដើម្បីបង្ការគ្រោះថ្នាក់ដោយចៃដន្យណាមួយនៅពេលសម្រាល។
ប្រសិនបើនៅសប្ដាហ៍ទី៣៦ ឬជិតដល់ថ្ងៃសម្រាលហើយ កូននៅតែមិនព្រមបង្វិលក្បាលចុះក្រោមទៀតនោះ ម៉ាក់អាចនឹងត្រូវ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet