មកដឹង​​​ពី​​មូលហេតុ​ ដែលនាំ​ឱ្យ​ហាង​កាហ្វេ ​គឺជា​អាជីវកម្ម​ពេញ​និយម​​នា​​ពេល​បច្ចុប្បន្ន​ - TrueID

មកដឹង​​​ពី​​មូលហេតុ​ ដែលនាំ​ឱ្យ​ហាង​កាហ្វេ ​គឺជា​អាជីវកម្ម​ពេញ​និយម​​នា​​ពេល​បច្ចុប្បន្ន​

December 7, 2020

បច្ចប្បន្ននេះមិនថាប្រទេសនានានៅលើពិភពលោក​រួមទាំងប្រទេសកម្ពុជាយើងផងដែរ ​អាជីវកម្មដំណើរការបើក​ហាង​កាហ្វេ​​គឺជាអាជីវកម្មដ៏ពេញនិយមមួយ ​និងរីកដុះដាលដូចផ្សិត ​មិនថាជាកាហ្វេបុរាណ កាហ្វេឆុងដៃតាមរទេះនិង​កាហ្វេ​​​ទំនើប​ៗ​តូចធំ។

ការកើនឡើងនូវអាជីវកម្មប្រភេទនេះត្រូវបានគេដឹងថា​គឺជាអាជីវកម្មពេញនិយម ​ព្រោះតែមនុស្សបច្ចុប្បន្នចូលចិត្ត​ទទួល​​​ទានកាហ្វេគ្រប់វ័យពិសេសហាងកាហ្វេគឺជាទីកន្លែងដែលអាចជួបជុំមិត្តភក្តិ ​មិត្តរួមការងារ​ពិភាក្សាកិច្ចការផ្សេង​ៗ ​ឬអាចធ្វើការលក្ខណៈផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល។

ហាងកាហ្វេ
ហាងកាហ្វេ

ក្រៅពីទទួលបានការពេញនិយមដោយសារតែការគាំទ្រពីមនុស្សទូទៅ​ថ្ងៃនេះយើងខ្ញុំនឹកលើកឡើងពីមូលហេតុ​ចម្បង​សំខាន់ៗដែលអាជីវកម្មបើកហាងកាហ្វេត្រូវបានគេជ្រើសជាអាជីវកម្មសំខាន់ដូចសព្វថ្ងៃ៖

១. ជាម្ចាស់អាជីវកម្មម្ចាស់ការលើខ្លួនឯង

មុខរបរនេះជាមុខរបរងាយគ្រប់គ្រង​មិនសូវស៊ាំញ៉ាំ ដោយអាចចាប់ផ្តើមធ្វើវា ​និងគ្រប់គ្រងវាដោយខ្លួនឯងបាន​ពីដំ​ណាក់​កាលតូចៗដល់ដំណាក់កាលធំៗ។​អ្នកអាចធ្វើជាថៅកែខ្លួនឯង​ គិតបញ្ជីខ្លួនឯង ​ឬរៀបចំគ្រប់យ៉ាងដោយខ្លួនឯង​យ៉ាងងាយស្រួល​និងមិនស្ថិតក្រោមចំណុះអ្នកណា ​ថែមទាំងមានសេរីភាព ​និងមានពេលវេលាផ្ទាល់ខ្លួនច្រើន។

២.​ អាជីវកម្មចំណាយលុយតិច

ការបើកអាជីវកម្មមួយអ្នកប្រហែលជាគិតថាត្រូវចំណាយលុយរាប់ម៉ឺនដុល្លារ​តែសម្រាប់សម័យនេះចង់បើកហាងកាហ្វេ​សមល្មម​មួយប្រើដើមទុនខ្ទង់ពាន់តិចតួចប៉ុណ្ណោះ​ដោយអ្នកអាចផ្តើមអាជីវកម្មពីតូចទៅមុន ហើយពេលវាដំណើរ​ការល្អ​​យើងអាចពង្រីកទៅមុខជាបន្តទៀត។

អាចផ្តើមអាជីវកម្មកាហ្វេពីតូចាំទៅធំ
អាចផ្តើមអាជីវកម្មកាហ្វេពីតូចាំទៅធំ

៣. ការច្នៃប្រតិដ្ឋឥតឈប់ឈរ

អ្នកអាចជ្រើសរើស ​និងបង្កើតរសជាតិដោយខ្លួនឯង​ធ្វើបែបកាហ្វេបុរាណ ​ឬកាហ្វេប្រេនក៏បានតាមចំណូលចិត្ត​ដែលគិតថាទទួលបានការគាំទ្រ ដោយអាចបន្ថែមមទាំងអាចបន្ថែមភេសជ្ជៈ  ឬអាហារផ្សេងៗដទៃទៀតបាន។

នៅក្នុងនោះ ​អ្នកអាចធ្វើការតុបតែង​និងរៀបចំហាងតាមការស្រលាញ់ពេញចិត្តចង់បានរបស់អ្នក ​ឬអាចកែលម្អបន្ថែម​នៅពេលអ្នកចង់ផ្លាស់ប្តូរឱ្យមានលក្ខណៈប្លែកថ្មីកាន់តែប្រសើរ។

៤. ប្រភពចំណូលទៀងទាត់

អ្នកណាៗក៏ត្រូវការញ៉ាំដែរ​អាចថាអាជីវកម្មនឹងទងនឹងម្ហូបអាហារ ​គឺជាអាជីកម្មដែលងាយស្រួលទទួលបានអតិថិន​និងជាប្រភពចំណូលទៀងទាត់ជារៀងរាល់ថ្ងៃ។​ដូច្នេះអាជីវកម្មនេះប្រសិនជាអ្នករៀបចំបានល្អ ​អាហារក៏ឆ្ងាញ់ ​កាហ្វេក៏​ឆ្ងាញ់​​អ្នកនឹងមានអតិថិជនប្រចាំ ​និងអតិថិជណមកទទួលទានជារៀងរាល់ថ្ងៃផងដែរ ​អាចនិយាយបានថាមានអ្នក​ចូលចិត្តកាហ្វេច្រើនគ្រប់ទីកន្លែង។

ច្នៃប្រតិដ្ឋហាងតាមចិត្ត
ច្នៃប្រតិដ្ឋហាងតាមចិត្ត

៥. ​ជាមុខរបរពេញនិយម និងងាយរកលុយ

អ្នកណាៗក៏ចូលចិត្តញ៉ាំកាហ្វេដែរ​ដូច្នេះហើយបានជាកាហ្វេគឺជាមុខរបរដ៏ពេញនិយម អ្នកអាចស្រូបទាញ​អតិថិជន​គ្រប់វ័យ ​ឬអាចរៀបចំហាងរបស់អ្នកដោយចាប់យកអតិថិនជនគោលដៅផ្សេងៗតាមការចង់បានដូចជា​សិស្ស ​និស្សិត ​យុវវវ័យ ​អ្នកធ្វើការ ​អ្នករកស៊ី ​ឬអតិថិជនប្រភេទផ្សេងៗទៀត។ដូច្នេះអតិថិនជនកាន់តែច្រើន ប្រាក់ចំណូលក៏មានការ​កើនឡើងតាមហ្នឹង។ ​នៅក្នុងនោះការរៀបចំហាងកាហ្វេមួយពិតជាងាយស្រួលមែនទែន​ព្រោះមានការបង្រៀន ​ឬបណ្តុះ​បណ្តាល​ជាច្រើនកន្លែង​​ ឬប្រសិនជាអ្នកចង់ចាប់ផ្តើមកញ្ចប់អាជីវកម្មកាហ្វេណាមួយនោះអ្នកលក់ឧបករណ៍​កាហ្វេថែមទាំងអាចបង្រៀនអ្នកថែមទៀតផង។

៦. ទំនាក់ទំនងល្អក្នុងសង្គម

ការបើកហាងកាហ្វេ ​ដូចយើងដឹងហើយថា​អតិថិជនរបស់អ្នកមានគ្រប់ប្រភេទចម្រុះគ្នា ​ហើយទីតាំងហាងរបស់អ្នក​ថែម​ទាំងជាទីតាំងគោលដៅនៅក្នុងការជួបជុំមនុស្សជាច្រើនប្រភេទផង ដូច្នេះអ្នកនឹងអាចស្គាល់មនុស្សកាន់តែច្រើន​ថែមទាំងអាចមានទំនាក់ទំនងល្អជាមួយពួកគេផងដែរ។

ហាងកាហ្វេគឺជាទីកន្លែងដែលមានទំនាក់ទំនងល្អទាំងអតិថិន ​និងម្ចាស់ហាង
ហាងកាហ្វេគឺជាទីកន្លែងដែលមានទំនាក់ទំនងល្អទាំងអតិថិន ​និងម្ចាស់ហាង

៧. បត់បែនតាមស្ថានការណ៍

ការបើកអាជីវកម្មវាប្រហែលជាមិនមែនភាពជោគជ័យទាំងអស់នោះតេ​តែក្នុងករណីហាង​កាហ្វេអ្នកមានបញ្ហា​អ្វីមួយ​មិនថារសជាតិ ​ការគ្រប់គ្រង ការកែច្នៃតុបតែងហាងនោះ​អ្នកអាចកែប្រែផែនការរបស់អ្នកឱ្យល្អជាងមុនបាន ​ដោយយក​វាជាមេរៀននៃកំហុសនោះ​រួចកែប្រែវាឱ្យបានល្អជាងមុន។ ​ព្រោះការធ្វើអាជីវកម្មជារបស់ខ្លួនឯងបែបនេះងាយស្រួល​កែប្រែស្ថានការ៍ណាស់

សរុបសេចក្តីមក ​មិនថាមុខរបស់កាហ្វេ​ឬមុខរបរណាផ្សេងនោះទេ​ដ្បិតតែមើលឃើញថាជាអាជីវកម្មខ្លះមានភាព​ងាយស្រួល​តែការធ្វើវាមិនដូចការគិតឡើយ។​ អ្វីក៏ដោយអ្នកត្រូវតែមានផែនការច្បាស់លាស់ ​ជាពិសេសគឺគំនិត​ច្នៃប្រតិដ្ឋថ្មី ការបត់បែនតាមកាលៈទេសៈ​ ដើម្បីទាក់ទាញអតិថិជនឥតឈប់ឈរ៕

ហាងកាហ្វេ
ហាងកាហ្វេ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...