ការចិញ្ចឹមកូនឱ្យស្ថិតនៅក្នុងស្ថានភាពរីករាយនិងមានក្តីសុខ អាចជួយធ្វើឱ្យជីវិតកូនៗរបស់អ្នកមានគុណភាពល្អនិងពង្រឹងផែនការសម្រាប់ថ្ងៃអនាគតពេលធំឡើងផងដែរ។ តែមិនមែនម្តាយឪពុកទាំងអស់ដឹងពីវិធីនៃការចិញ្ចឹមកូនឱ្យបានល្អនិងមានភាពរីករាយនោះទេ ហើយភាពរីករាយក៏មិនមែនផ្តល់ឱ្យកូនគ្រប់ពេលរហូតធ្វើឱ្យកូនទំរើសនិងមានអារម្មណ៍ស្រណុកស្រួលបានចិត្តនោះឡើយ។
ដូច្នេះមកតាមដានវិធីចិញ្ចឹមកូនៗតូចទាំង១០ចំណុច ដែលធ្វើឱ្យជីវិតកូនៗមានតែសេចក្តីសុខ និងជួយឱ្យពួកគេមានភាពជោគជ័យនៅថ្ងៃអនាគត ៖
កុំមើលស្រាលការដើរចេញទៅក្រៅលេងជាមួយធម្មជាតិវាលស្មៅ ទោងយោល និងកន្លែងកម្សាន្តសាធារណៈឱ្យសោះការឱ្យកូនៗចេញក្រៅជួបបរិយាកាសថ្មីប្លែកនិងបែបធម្មជាតិនឹងធ្វើឱ្យកូនៗរបស់អ្នកមានអារម្មណ៍រីករាយ ស្រស់ស្រាយ បញ្ហាវាងវៃនិងធ្វើឱ្យខួរក្បាលកាន់តែដំណើរការល្អ។
អ្នកអាចឱ្យកូនៗធ្វើកិច្ចការផ្ទះអានសៀវភៅ ជិះកង់លេង លេងកីឡា និងលេងជាមួយក្មេងៗដទៃទៀតនៅខាងក្រៅ ដែលនេះមិនត្រឹមតែធ្វើឱ្យកូនៗអ្នកមានអារម្មណ៍ល្អតែវាក៏ជាផ្នែកមួយធ្វើឱ្យក្មេងៗចេះរាប់អានមនុស្ស និងដឹងពីសង្គមកាន់តែច្រើនដែលការរៀនបែបនេះល្អជាងការរៀននៅសាលារាប់រយដង។
ក្មេងសម័យនេះជាសម័យបច្ចេកវិទ្យាជឿនលឿនហើយក្មេងៗពេលនេះធំមិនទាន់ចេះលេងហ្គេម កាន់ទូរស័ព្ទ និងឧបករណ៍ទំនើបៗបាត់ទៅហើយដូច្នេះហើយអ្នកត្រូវតែកំណត់ពេលវេលាលេងឱ្យកូនៗរបស់អ្នកឱ្យបានច្បាស់លាស់ និងបែងចែកពេលរៀនលេងកីឡា ធ្វើកិច្ចការផ្ទះខ្លះ ព្រោះការលេងឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទនិងកំព្យូរទ័រអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
អ្នកអាចកំណត់ពេលលេងខ្លះ ហើយត្រូវឱ្យកូនៗចំណាយពេលធ្វើសកម្មភាពជាមួយអ្នកដោយផ្ទាល់វិញជាលក្ខណៈគ្រួសារខ្ លះដូចជាជិះឡានដើរកម្សាន្តដើរលេង ទៅទទួលទានអាហារឆ្ងាញ់ៗ ព្រោះការកម្សាន្តខាងក្រៅវាផ្តល់ភាពរីករាយជាងការរស់នៅជាមួយឧបករណ៍ទំនើប។
អ្នកត្រូវបង្រៀនកូនឱ្យចេះនិយាយពាក្យអរគុណ និងមានចិត្តត្រេកអរក្រោយទទួលបានជំនួយឬទទួលបានអ្វីពីអ្នកដទៃ ពិសេសគឺបង្រៀនកូនៗឱ្យចេះមានអារម្មណ៍ចងចាំនិងដឹងគុណអ្នកដែលល្អចំពោះខ្លួន ត្រូវបង្រៀនកូនឱ្យមានអារម្មណ៍នេះដោយចិត្តស្មោះមិនមែនជាការបង្ខំចិត្តទទួលការដឹងគុណនោះទេ។
អ្នកអាចបង្រៀនកូនឱ្យចេះរីករាយរាប់តាំងពីរឿងតូចតាចទៅនិងមានចិត្តដឹងគុណតាំងពីរឿងតូចៗនោះកូនអ្នកនឹងដក់ជាប់អារម្មណ៍ល្អៗ និងរីករាយទាំងនេះរហូតដល់ពេលធំឡើងហើយក្លាយជាមនុស្សល្អទៀត។
អ្នកត្រូវតែចេះបង្រៀនកូនអ្នកឱ្យសិក្សានិងរៀនចេះពីអ្វីដែលថ្មីៗពិបាកៗ វានឹងធ្វើឱ្យអារម្មណ៍កូនៗរបស់អ្នកហាក់មានភាពប្លែកនិងមានភាពរីករាយជាមួយរបស់ថ្មីៗមិនមែនរបស់លេងដដែលៗ។នៅក្នុងនោះអ្នកក៏ត្រូវបង្រៀនឱ្យកូនចង់ចេះ ចង់ដឹង និងចង់ឈ្នះដោយជម្នះលើចិត្តខ្លួនឯងដោយដាក់ការរំពឹងទុកនិងមានវិន័យឱ្យបានខ្ពស់ ពិសេសគឺការដាក់កំណត់ទៅលើការរៀនសូត្រឱ្យកូនចេះអភិវឌ្ឍន៍ខ្លួនឯងនិងខំប្រឹងប្រែងឱ្យពូកែ តែមិនមែនត្រូវតែដាក់កំហិតឱ្យល្អឥតខ្ចោះពេកទេ។
ការដាក់កំហិតខ្លាំងពេកទៅលើកូនៗ ឱ្យត្រូវតែល្អពូកែគ្រប់មុខវាមានបានក្លាយជាសម្ពាធធ្វើឱ្យកូនៗមិនសប្បាយចិត្ត បោះបង់គោលដៅ និងមានបញ្ហាផ្លូវចិត្តបាន។
អ្នកត្រូវតែបង្រៀនកូនៗឱ្យចេះគ្រប់គ្រងលើខ្លួនឯងនិងមានវិន័យសម្រាប់ជីវិតខ្លួនឯង មិនត្រូវបណ្តោយកូនឱ្យធ្វើតាមចិត្តខ្លួនរហូតនោះទេ ដោយអ្នកត្រូវបង្រៀនកូនឱ្យចេះដឹងម៉ោងដឹងពេលពេលណារៀន ពេលណាលេង ពេលណាត្រូវសម្រាក និងពេលណាត្រូវចូលគេងដោយខ្លួនឯងដោយមិនបាច់ចាំបញ្ជាក់ប្រាប់ក្រើនរម្លឹកច្រើននោះទេ។
ក្រៅពីការគ្រប់គ្រងដាក់វិន័យផ្ទាល់ខ្លួននៅក្នុងកិច្ចការប្រចាំថ្ងៃ អ្នកត្រូវបង្រៀនកូនៗឱ្យចេះអត់ធ្មត់ចេះទប់កំហឹង និងមិនត្រូវមានចរិតមានះ ឬចង់ឈ្នះដោយរៀនធ្វើរឿងមិនល្អឡើយ។
ក្មេងៗបើអ្នកមិនបង្រៀនឱ្យចេះមានទម្លាប់រៀបចំនិងចាត់ចែងការងារគ្រប់យ៉ាងដោយខ្លួនឯងទេ ក្មេងនឹងមានចរិតខ្ជិលច្រអូស មិនចង់ធ្វើអ្វីសោះ និងចាំតែពឹងផ្អែកទៅលើអ្នកដទៃជាមិនខាន។ ដូច្នេះអ្នកត្រូវបង្រៀនកូនៗឱ្យចេះធ្វើអ្វីដោយខ្លួនឯងតាំងពីមានវ័យតូចៗចាប់ពីអាយុ ៣ ទៅ៤ឆ្នាំទៅ ដោយឱ្យគេចេះរៀនចូលបន្ទប់ទឹក ចេះរៀបចំបន្ទប់គេងនិងចេះរៀបចំការស្លៀកពាក់ដោយខ្លួនឯង ពិសេសបង្រៀនឱ្យកូនចេះជួយកិច្ចការងារផ្ទះខ្លះៗ។
ការដែលឱ្យកូនៗចេះធ្វើអ្វីដោយខ្លួនឯងនិងមានការលំបាកខ្លះ គឺជាការលត់ដំខ្លួនឯងមួយធ្វើឱ្យកូនរបស់អ្នកចេះយល់ដឹងពីទុក្ខលំបាកចេះអត់ធ្មត់ ចេះពុះពារស៊ូទ្រាំ និងចេះទទួលខុសត្រូវនៅលើជីវិតខ្លួនឯងពិសេសធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំអាចប្រឈមមុខនឹងឧបសគ្គនាពេលខាងមុខ។
ការទទួលទានអាហារជួបជុំគ្រួសារគឺជាបរិយាកាសដ៏កក់ក្តៅមួយ បើទោះមានកិច្ចការងាររវល់យ៉ាងណាក៏ដោយ យ៉ាងហោចក៏រកអាហារមួយពេលជុំគ្នាដែរជាពិសេសគឺអាហារពេលល្ងាច។ការទទួលទានជួបជុំគ្រួសារ ធ្វើឱ្យកូនៗមានអារម្មណ៍រីករាយ កក់ក្តៅស្និទ្ធស្នាលនិងមានទំនាក់ទំនងកាន់តែល្អជាមួយគ្រួសារថែមមួយកម្រិតទៀត។
ក្រៅពីនោះការទទួលទានជាមួយគ្រួសារក៏ធ្វើឱ្យស្មារតីក្មេងប្រសើរឡើង និងមានសុខភាពល្អព្រោះតែការទទួលទានអាហារគ្រប់គ្រាន់ អាហារល្អៗ និងទៀងពេលវេលា។
អ្នកអាចបង្រៀនកូនៗឱ្យចេះរៀនសន្សំសំចៃតែមិនមែនគំរិះ និងតឹងរ៉ឹងចំពោះកូនៗពេកនោះទេ អ្នកអាចទិញកាដូ រង្វាន់និងរបស់ខ្លះលើកទឹកចិត្តកូនឱ្យកូនសប្បាយចិត្ត និងមានកម្លាំងចិត្តនៅថ្ងៃពិសេសណាមួយ។
បន្ថែមពីនោះដើម្បីឱ្យកូនយល់ដឹងពីការលះបង់ និងតម្លៃការងារ អ្នកអាចដាក់សំណើរឱ្យកូនសម្រេចការងារអ្វីមួយប្តូរនឹងការផ្តល់រង្វាន់ឬពេលកូនទារចង់បានរបស់អ្វីមួយអ្នកត្រូវដាក់លក្ខខណ្ឌឱ្យកូនរបស់អ្នកសម្រេចកិច្ចការអ្វីមួយទើបផ្តល់របស់នោះតាមត្រួវការពេលនោះកូនរបស់អ្នកនឹងរីករាយធ្វើតាមសំណើរបស់អ្នក ថែមទាំងមានអារម្មណ័រីករាយយល់ថាខ្លួនពិតជាមានសមត្ថភាពអាចធ្វើអ្វីដោយខ្លួនឯងបាន។
ការធ្វើលំហាត់ប្រាណគឺមានប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់តែវាក៏ជាសកម្មភាពល្អមួយដែលគួរតែធ្វើជាប្រចាំជាមួយនឹងកូនៗរបស់អ្នកដែរ មិនថាតែការចេញធ្វើលំហាត់ប្រាណនៅខាងក្រៅឬការហាត់ប្រាណនៅបរិវេណផ្ទះនោះឡើយ ។
ការហាត់ប្រាណជាមួយនឹងកូនៗ ធ្វើឱ្យកូនៗរបស់អ្នកមានទម្លាប់ធ្វើលំហាត់ប្រាណជួយដល់សុខភាពជួយឱ្យកូនរីករាយ មានភាពស្និទ្ធស្នាល និងមានទំនាក់ទំនងល្អជាមួយគ្រួសារពិសេសគឺជាការបង្កើតអនុស្សាវរីយ៍ល្អរវាងអ្នក និងកូនៗ ហើយឱ្យគ្រួសារកាន់តែមានសុភមង្គលទៀតផង។
ចង់ឱ្យកូនក្លាយជាមនុស្សល្អនិងមានភាពជោគជ័យ ត្រូវតែឱ្យកូនៗចេះមានចិត្តជួយអ្នកដទៃ រីករាយនឹងក្តីសុខជាមួយនឹងទង្វើល្អរបស់ខ្លួនដែលជាសុភមង្គលផ្លូវចិត្តផងថែមទាំងធ្វើឱ្យកូនៗអ្នកក្លាយជាមនុស្សចិត្តល្អថែមទៀត។
អ្នកអាចបង្រៀនឱ្យកូនៗចេះជួយអ្នកដទៃចេះយកអាសារអ្នកដទៃ ចេះអធ្យាស្រ័យ និងចេះជួយសង្គ្រោះអ្នកដទៃដោយចិត្តស្មោះរាប់តាំងពីរឿងតូចៗទៅ។ ហើយអ្នកក៏អាចបង្រៀនកូនៗឱ្យចេះជួយ ឬចូលរួមកិច្ចការសង្គមនិងការងារសប្បុរសណាមួយដែលអាចចូលរួមបាន ដែលទាំងអស់នេះហើយជាការបណ្តុះភាពល្អនិងភាពសប្បុរសដល់កូនៗរបស់អ្នកតាំងពីតូចៗទៅ៕