ពាក្យគួរសមទាំង ៣ឃ្លានេះ នឹងអាចថែរក្សាទំនាក់ទំនងរបស់អ្នកឱ្យកាន់តែយូរអង្វែង - TrueID

ពាក្យគួរសមទាំង ៣ឃ្លានេះ នឹងអាចថែរក្សាទំនាក់ទំនងរបស់អ្នកឱ្យកាន់តែយូរអង្វែង

November 13, 2020

មនុស្សជាច្រើនតែងតែមានបំណង ប្រាថ្នាមួយចង់ក្លាយជាអ្នកពូកែខាងទំនាក់ទំនងលើគ្រប់ការងារទាំងអស់ ព្រោះការទំនាក់ទំនងនេះ គឺជាអ្វីដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវភាពជោគជ័យច្រើនលើគ្រប់កាលៈទេសៈទាំងលើវិស័យការងារ ការវិនិយោគ រឿងរ៉ាវស្នេហា និងចំណងមិត្តភាពជាដើម។ ដូចនេះដើម្បីថែរក្សាទំនាក់ទំនងនោះឲ្យបានយូរអង្វែង លោកអ្នកគួរតែចេះនិយាយពាក្យគួរសមឲ្យសមស្របតាមស្ថានការនៃការការសន្ទាននីមួយៗទើបប្រសើរ។

ខាងក្រោមនេះជាពាក្យគួរសមទាំង៣ឃ្លា ដែលអ្នកគួរប្រើចំពោះការសន្ទនានីមួយៗ៖

ចំណុចទី១: ពាក្យគួរសមដែលអ្នកគួរប្រើក្នុងពេលមកយឺត

ការធ្វើការរង់ចាំយូរ 
ការធ្វើការរង់ចាំយូរ 

ពាក្យថា "រង់ចាំ" ជាពាក្យមួយដែលមនុស្សគ្រប់រូបមិនចូលចិត្តនោះឡើយ ព្រោះការចាំនេះអាចធ្វើឲ្យដៃគូរបស់យើងមានការមិនសប្បាយចិត្ត ព្រោះពួកគេយល់ថា​អ្នកមិនគោរពពេលវេលា ឬអ្នកបានធ្វើឲ្យពួកគេខាតពេលចាំអ្នកយូរជាដើម។ ដូចនេះដើម្បីរក្សាទំនាក់ទំនងឲ្យបានល្អអ្នកគួរនិយាយពាក្យថា៖" សុំទោសខ្ញុំមកយឺតហើយ រួចនិយាយបន្ថែមថា អរគុណដែលចំណាយពេលរង់ចាំខ្ញុំ" ពាក្យនេះអាចជួយឲ្យពួកគេសប្បាយឡើងវិញ ព្រោះគេដឹងថាអ្នកជាមនុស្សយល់ចិត្តអ្នកដទៃ។

ចំណុចទី២: ពាក្យគួរសមដែលអ្នកគួរប្រើ ក្រោយពេលអ្នកធ្វើអ្វីមួយខុស

ពេលធ្វើរឿងអ្វីមួយខុស  
ពេលធ្វើរឿងអ្វីមួយខុស  

អ្នកណាក៏ធ្លាប់មានកំហុសដែល តែថាអ្នកជាមនុស្សចេះទទួលស្គាល់កំហុសនោះរួចកែលប្រែវាដែរឬទេ? ដូចនេះបើសិនជាអ្នកបានបង្កឲ្យមានជាកំហុសហើយពាក្យគួរសមនេះអាចជាធ្វើឱ្យស្ថានភាពបានធូរស្រាលបាន។ នៅក្រោយពេលអ្នកធ្វើអ្វីមួយខុស ចូរនិយាយពាក្យថា៖" សុំទោស  ខ្ញុំខុសហើយ​ រួចនិយាយបន្ថែមថា  តើខ្ញុំធ្វើយ៉ាងណាទើបអាចប៉ះប៉ូវនូវទោសកំហុសខ្ញុំបាន" នេះជាឃ្លាដែលល្អបំផុតសម្រាប់ការប៉ះប៉ូវនូវកំហុសបានយ៉ាងមានប្រសិទ្ធភាព។

ចំណុចទី៣: ពាក្យគួរសមដែលអ្នកគួរប្រើ ពេលអ្នកដទៃជួយអ្នក

ការទទួលបានការជួយពីអ្នកដទៃ
ការទទួលបានការជួយពីអ្នកដទៃ

ការរស់នៅក្នុងសង្គមរមែងតែងតែមានកាចេះជួយគ្នាទៅវិញទៅមក​ ដូចនេះបើអ្នកទទួលបានការជួយយកអាសារ និងគាំទ្រពីអ្នកជុំវិញខ្លួននៅក្នុងពេលដែលអ្នកជួបរឿងរ៉ាវពិបាកខ្លាំង នោះចូលប្រើពាក្យគួរសមនេះដើម្បីជាការអគុណគេវិញទុកជាការតបស្នង។ ចូរនិយាយពាក្យថា "អរគុណច្រើន រួចនិយាយបន្ថែមថា គុណមួយនេះខ្ញុំមិនភ្លេចទេ" បានវាព្រោះជាឃ្លាដែលល្អនិងមានន័យណាស់។

ដូចនេះចូរអនុវត្តន៍នូវពាក្យគួរសមទាំង​៣ឃ្លានេះឲ្យសាកសមនឹងស្ថានភាព ព្រោះវាអាចជួយលោកអ្នកឲ្យរក្សាបាននូវទំនាក់ទំនងល្អបានជានិច្ចជាមួយមនុស្សជុំវិញខ្លួនបានល្អ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...