បើសុបិនឃើញច្បាស់ៗទាំង៦បែបនេះ ប្រាកដណាស់អាចបញ្ជាក់ថា អ្នកនឹងបានជួបគូព្រេងពីអតីតជាតិហើយ! - TrueID

បើសុបិនឃើញច្បាស់ៗទាំង៦បែបនេះ ប្រាកដណាស់អាចបញ្ជាក់ថា អ្នកនឹងបានជួបគូព្រេងពីអតីតជាតិហើយ!

May 13, 2021

សម្រាប់អ្នកដែលមិនទាន់មានគូនឹងគេ ស្រូតៗប្រញាប់មកឆែកមើលអំពីអត្ថន័យនៃសុបិនទាំងនេះដូចខាងក្រោមព្រោះបើអ្នកសុបិនឃើញច្បាស់ៗទាំង៦បែបនេះ ប្រាកដណាស់ថាអ្នកនឹងបានជួបគូព្រេងមែនទែនហើយ។

១) សុបិនឃើញសត្វពស់៖អ្នកប្រាកដជាធ្លាប់បានដឹងឮរួចមកហើយពីការនិយាយតៗ គ្នាថា បើយល់សប្តិឃើញពស់ គឺបានជួបគូព្រេងហើយ ប៉ុន្តែមិនដូច្នោះទាំងអស់នោះទេទាល់តែអុ្នកសុបិនឃើញសត្វពស់នៅក្នុងលក្ខណៈបែបនេះទើបអាចយកជាការបាន៖

- សុបិនឃើញសត្វពស់រឹតឬរុំជុំវិញ៖ បើសុបិនឃើញបែបនេះ អ្នកនៅលីវនឹងបានជួបគូព្រេងហើយបើអ្នកមានសង្សារហើយនឹងបានចូលរោងការតាមប្រាថ្នា។ តាមការសម្គាល់ឃើញតៗគ្នាមកបើកាលណាសុបិនឃើញសត្វពស់រឹត ឬរុំខ្លួនអ្នកកាន់តែយូរ នោះនឹងបង្ហាញថា គូព្រេងរបស់អ្នកគឺជាអ្នកមានឋានៈតួនាទីខ្ពស់ ឬមានភាពគង់វង្សនៅក្នុងអាជីពការងារណាមួយយ៉ាងសមរម្យដែលអ្នកអាចពឹងពាក់បានទៅថ្ងៃអនាគត។​

- សុបិនឃើញសត្វពស់វាមកជិតបន្តិចម្តងៗហើយរុំខ្លួន៖ នោះមានន័យថា អ្នកនឹងបានជួបគូព្រេងឆាប់ៗ ឬបើអ្នកមានស្នេហាហើយនឹងអាចបញ្ជាក់បានថាទំនាក់ទំនងស្នេហារបស់អ្នក កំពុងតែត្រូវបានអភិវឌ្ឍន៍ទៅមុខជាបណ្តើរៗ។

- សុបិនឃើញថាអ្នកជាអ្នកដើរចូលទៅរកសត្វពស់៖ នោះបង្ហាញថា អ្នកនឹងបានជួបមនុស្សដែលពេញចិត្តហើយអ្នកក៏នឹងក្លាយទៅជាភាគីដែលចូលទៅចែចង់គេមុនផងដែរ។

ប៉ុន្តែបើអ្នកគ្រាន់តែសុបិនឃើញពស់ធម្មតាឃើញវាយពស់ងាប់ ឬដើរជាន់ពស់ ឬឃើញពស់នៅក្នុងលក្ខណៈផ្សេងៗដទៃទៀត នោះមិនបានបញ្ជាក់ពីអ្វីនោះទេ។

រូបតំណាង
រូបតំណាង

២)សុបិនឃើញគ្រឿងអលង្ការ ឬរបស់មានតម្លៃ៖ ប្រសិនបើអ្នកបានសុបិនឃើញ មាស ពេជ្រ ត្បូងឬគ្រឿងអលង្ការដែលមានតម្លៃផ្សេងៗ នោះមានន័យថា អ្នកនឹងបានជួបគូព្រេងហើយប៉ុន្តែត្រូវស្ថិតនៅលើលក្ខណៈដូចទាំងនេះដែរ៖
-សុបិនឃើញចិញ្ចៀនឬមានអ្នកមកពាក់ចិញ្ចៀនឱ្យ៖ បញ្ជាក់ថា អ្នកនឹងបានសមបំណងក្នុងរឿងស្នេហាឬបើអ្នកគ្រួសារហើយនឹងមានផ្ទៃពោះ មានកូនតាមបំណង។

- សុបិនគ្រាប់គុជមានតម្លៃ៖បង្ហាញថាអ្នកនឹងបានជួបគូគាប់ក្នុងពេលឆាប់ៗនេះឬបានរៀបការជាមួយមនុស្សដែលអ្នកស្រលាញ់ពេញចិត្ត ដែលមនុស្សម្នាក់នោះក៏ជាអ្នកមានទ្រព្យសម្បត្តិមានកិត្តិយសកេរ្តិ៍ឈ្មោះនៅក្នុងសង្គមម្នាក់ផងដែរ។  

- សុបិនឃើញខ្សែក ឬកងដៃ៖ ទំនាញថា ប្រសិនបើអ្នកសុបិនឃើញអ្នកខ្លួនឯងបានពាក់ខ្សែ ក ឬកងដៃដ៏មានតម្លៃនោះអ្នកនឹងជួបគូព្រេងពិតពីអតីតជាតិ និងបានរៀបការជាមួយគ្នាថែមទៀតផង។ ប៉ុន្តែបើអ្នកសុបិនឃើញមានគេយកខ្សែ ក ឬកងដៃ មកពាក់ឱ្យវិញនោះមានន័យថា អ្នកកំពុងតែលង់ស្នេហ៍គេពេញបេះដូងហើយហើយស្នេហានោះល្អខ្លាំងណាស់ ដោយអ្នកនឹងបានសមតាមបំណងប្រាថ្នាជាមួយគ្នាទៅថ្ងៃអនាគតជាក់ជាមិនខាន។

រូបតំណាង
រូបតំណាង

៣)សុបិនឃើញផ្កា៖ ផ្កាគឺជារបស់ម្យ៉ាងដែលមនុស្សតែងតែយកមកបង្ហាញអំពីសេចក្តីស្រលាញ់របស់ខ្លួនទៅកាន់នរណាម្នាក់ ដូច្នេះហើយបើអ្នកសុបិនឃើញផ្កានោះអាចបញ្ជាក់បានថាអ្នកនឹងបានជួបស្នេហាពិតប្រាកដមួយហើយ។ជាពិសេសនោះបើសុបិនឃើញផ្កាកំពុងរីកស្គុះស្គាយទៀតនោះបង្ហាញថាអ្នកប្រាកដជាបានជួបនឹងគូព្រេង ឬនឹងបានជួបស្នេហាដ៏ល្អមួយយ៉ាងឆាប់រហ័សដែលអ្នកមិនទាន់ទាំងបានត្រៀមខ្លួនស្រួលបួលផង។

រូបតំណាង
រូបតំណាង

៤)សុបិនឃើញទឹកអប់ ឬបានស្រង់ក្លិនទឹកអប់៖ ក្លិនទឹកអប់ គឺជាក្លិនដែលអាចទាក់ទាញមនុស្សភេទផ្ទុយគ្នាបានយ៉ាងមានប្រសិទ្ធភាពដូច្នេះបើអ្នកយល់សប្តិឃើញទឹកអប់ ឬបានហិតក្លិនទឹកអប់នោះមានន័យថានឹងមានមនុស្សចូលមកចែចង់អ្នកច្បាស់ណាស់ ក៏ប៉ុន្តែទំនាក់ទំនងនេះហាក់មានភាពផុយស្រួយមិនគង់វង្សយូរអង្វែងទេ (ជួបមួយភ្លែត ហើយក៏បែកទៅវិញ) ព្រោះតាមធម្មតាក្លិនទឹកអប់មិនអាចនៅជាប់លាប់បានយូរអង្វែងនោះឡើយ។

រូបតំណាង
រូបតំណាង

៥) សុបិនឃើញបីកូនក្មេងឬមានគេបីកូនក្មេងមកឱ្យ៖ ឬសូម្បីតែសុបិនឃើញគេបីក្មេងក៏ដោយ ក៏មានជំនឿថាអ្នកនៅលីវយូរឆ្នាំហើយនឹងបានជួបគូព្រេងពិតឆាប់ៗនេះ។ចំណែកអ្នកមានគ្រួសារវិញនឹងបានកូនតាមបំណង​ ឬមានទ្រព្យធំចូលក្នុងផ្ទះផងដែរ។

រូបតំណាង
រូបតំណាង

៦) សុបិនឃើញផ្កាយនៅលើមេឃ៖មានជំនឿថា បើសុបិនឃើញផ្កាយនៅលើមេឃ នោះអាចបញ្ជាក់បានថា អ្នកប្រាកដជាបានជួបមនុស្សជាទីស្រលាញ់ហើយ ឬបើអ្នកមានគ្រួសារហើយ នឹងមានកូនចៅស្នងត្រកូលទៅថ្ងៃមុខឬមានកូនក្មួយមករស់នៅជាមួយជាសមាជិកថ្មី ជាបរិវារថ្មីបន្ថែមទៀត ធ្វើឱ្យគ្រួសារកាន់តែរីកធំនិងមានសុភមង្គលដរាបរៀងទៅ៕

រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...